Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

វៀតណាម-ឡាវ បង្កើនវិស័យ ពាណិជ្ចកម្មគិតជា ទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ
2012-04-11 09:09:14

 

វៀងច័ន្ទៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅរាត្រី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១២ថា វៀតណាម និងឡាវ បានដាក់គោលដៅ បង្កើនវិស័យពាណិជ្ជកម្ម គិតជាទឹកប្រាក់ប្រមាណជា ១ពាន់លានដុល្លារ ។

សូមបញ្ជាក់ថា ប្រទេសឡាវ និងវៀតណាម បានសម្រេចបង្កើនកិច្ចសហប្រតិបត្ដិការ លើវិស័យពាណិជ្ជកម្មតាំងពី ឆ្នាំ២០០៦ ហើយឈានចូល មកដល់ឆ្នាំ២០១០ ប្រទេសទាំងពីរបាន ឯកភាពគ្នាបង្កើនទឹកប្រាក់ វិនិយោគទុនបន្ថែមទៀត ។

គោលដៅនេះប្រទេសទាំងពីរនឹង បង្កើនទុនឱ្យដល់១ពាន់លានដុល្លារ នៅឆ្នាំក្រោយ ។ ជាក់ស្ដែង ទឹកប្រាក់ដែលបាន វិនិយោគទុននាពេល បច្ចុប្បន្ននេះ មានប្រមាណ៧៥០លានដុល្លារ ។

ប្រទេសឡាវ បានបង្កើនការអភិវឌ្ឍន៍របស់ខ្លួន ដោយមានបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ី ចូលមកបណ្ដាក់ទុន ច្រើនឡើងៗ ក្នុងនោះគោលដៅ សម្រាប់ សហវត្សរ៍ឆ្នាំ២០១៥ ប្រទេសនេះនឹងបង្កើន វិស័យពាណិជ្ចកម្ម ឱ្យកើនឡើង ថែមទៀត ។

នាពេលបច្ចុប្បន្ននេះ ប្រទេសឡាវ បាននាំចេញផលិតផល មួយចំនួនទៅកាន់ វៀតណាម ក្នុងនោះមានប្រភព ថាមពលអគ្គីសនី រ៉ែ ផលិត និងអនុផល ព្រៃឈើ រួមទាំងកសិផល បានមកពីកសិកម្មផងដែរ ។ ចំណែកការនាំចូលពី ប្រទេសវៀតណាម វិញរួមានៈ សម្លៀកបំពាក់ គ្រឿងចក្រកសិកម្ម សម្ភារៈសំណង់ ចំណីអាហារ សម្ភារៈ ការិយាល័យ ប្រេងឥន្ធនៈ ទោចក្រយានយន្ដ គ្រឿងអេឡិចត្រូនិច ថ្នាំពេទ្យ និងសម្ភារៈពាក់ព័ន្ធ វិស័យ សុខាភិបាល ផងដែរ ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,265.903,915.90
1oz ABC Bullion Cast Bar
3,537.503,197.50
100g ABC Bullion Bar
11,262.0010,292.00
1kg ABC Bullion Silver
1,343.101,073.10
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 71
  • Today: 1314
  • Total: 3863452