ប៉េកាំងៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១២ថាវិស័យពាណិជ្ជកម្មរបស់ប្រទេសចិន បានកើនឡើងវិញហើយនៅក្នុងខែមីនា បន្ទាប់ពីបានធ្លាក់ចុះនៅក្នុងខែកុម្ភៈ ។
មន្ដ្រីមួយរូបបានលើកឡើងឱ្យដឹងនៅ ថ្ងៃអង្គារនេះថា នៅក្នុងខែមីនា ឆ្នាំ២០១២ ទឹកប្រាក់ដែលបានមក ពីវិស័យ ពាណិជ្ជកម្មរបស់ ប្រទេសចិន បានកើនឡើង គិតជាទឹកប្រាក់មាន ប្រមាណ៥,៣៥ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញបានកើនឡើង ៨,៩ភាគរយ ស្មើនឹង១៦៥,៦៦ពាន់ លានដុល្លារ ។
រីឯការនាំចូលវិញនៅក្នុងខែមីនា កន្លងមកនេះ មានទឹកប្រាក់ ចំនួន១៦០,៣១ពាន់ លានដុល្លារ ប៉ុន្ដែតួលេខ នេះមិនបានកើនឡើងឡើយ ធៀបនឹងអំឡុងពេលមុន ។
នៅក្នុងខែកុម្ភៈ តួលេខបានបង្ហាញឱ្យដឹងថា ឱនភាពពាណិជ្ជកម្ម គិតជាទឹកប្រាក់ស្មើ នឹង៣១,៤៨ពាន់ លានដុល្លារ ធៀបនឹងឆ្នាំមុនបានកើនឡើង ។
ក្រុមអ្នកវិភាគមួយចំនួនបាន រំពឹងទុកជាមុនថា ការព្យាករណ៍លើឱនភាព ក្នុងខែមីនា មានត្រឹមតែ៣,២ពាន់លាន ដុល្លារប៉ុណ្ណោះ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
4,553.90 | 4,203.90 | |
1oz ABC Bullion Cast Bar | ||
3,784.20 | 3,444.20 | |
100g ABC Bullion Bar | ||
12,070.10 | 11,090.10 | |
1kg ABC Bullion Silver | ||
1,499.00 | 1,149.00 |
Powered by: Ngoc Thanh NTGold
- Online: 53
- Today: 427
- Total: 3896252