Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ធនាគារពិភពលោក អនុម័តផ្ដល់ប្រាក់ កម្ចី៥២២ពាន់លាន ដុល្លារដល់វៀតណាម
2012-04-11 09:11:34

 

ហាណូយៈ យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយកាលពីពេល ថ្មីៗនេះថា ធនាគារ ពិភពលោក បាន អនុម័តផ្ដល់ទឹកប្រាក់ ប្រមាណ ៥២២លានដុល្លារ ដល់ប្រទេសវៀតណាម ដើម្បីប្រើប្រាស់ក្នុងការ អភិវឌ្ឍន៍តំបន់ ទីក្រុង ។

ធនាគារពិភពលោក ហៅកាត់ “WB” បានសម្រេចផ្ដល់ប្រាក់កម្ចី ដល់ប្រទេសវៀតណាម ប្រមាណ ៥២២លាន ដុល្លារ ដើម្បីយកប្រើប្រាស់ក្នុងគម្រោង ស្ដារហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុង ក្នុងនោះមានវិស័យថាមពល និងវិស័យព្រៃឈើ ផងដែរ ។

ទឹកប្រាក់ខាងលើនេះនឹងត្រូវ យកទៅប្រើប្រាស់ក្នុងគម្រោងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដែលមានទឹក ប្រាក់ចំនួនជាង១,៥លានដុល្លារ ។ គម្រោងមានដូចជានៅតំបន់ ត្រីកោណទន្លេមេគង្គ នៅ កង់ធូ , ម៉ី ធូ , ដុង ថាប់ គៀន ហ្គៀង, កា ម៉ាវ និង ត្រាវិញ ផងដែរ ។

ក្នុងនោះគម្រោងអភិរក្សធនធានព្រៃឈើ និងថាមពលអគ្គីសនី ត្រូវបានយកមូលនិធិ ខាងលើដើម្បី អនុវត្ដន៍តាម គម្រោងការ ។

នាយកធនាគារពិភពលោក តំណាងប្រទេសវៀតណាម បានលើកឡើងថា “គម្រោងការ ទាំងបីវិស័យនេះ នឹងជា ការចូលរួមចំណែក ជួយដល់ការអភិវឌ្ឍន៍ ប្រទេសវៀតណាម ឱ្យកាន់តែប្រសើរឡើង ហើយនេះជាសក្ខីភាព បង្ហាញ អំពីកិច្ចទំនាក់ទំនង ប្រសើររវាងរដ្ឋាភិបាល វៀតណាម និងធនាគារពិភពលោកដែរ” ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
2,770.202,650.20
1oz ABC Bullion Cast Bar
2,303.202,203.20
100g ABC Bullion Bar
7,320.307,050.30
1kg ABC Bullion Silver
1,213.501,023.50
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 18
  • Today: 465
  • Total: 2223409