Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ផលិតកម្មប្រេង របស់អ៊‌ីរ៉ង់ ថយចុះ ក្នុង១ថ្ងៃចំនួន ៥០០ពាន់បារ៉ែល
2012-04-12 09:13:40

ហៅស្ដុនៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ថា ផលិតកម្ម ប្រេងរបស់អ៊‌ីរ៉ង់ បានថយចុះ ដោយក្នុង១ថ្ងៃបានថយចុះ ប្រមាណ៥០០ពាន់បារ៉ែល ឯណោះ ។

យោងតាមរបាយការណ៍មួយចេញដោយ រដ្ឋបាលព័ត៌មាន ថាមពល សហរដ្ឋអាមេរិក ហៅកាត់ “EIA ” បានឱ្យដឹង ថា ការផលិតប្រេង ឬហៅថា ផលិតកម្មប្រេង របស់ប្រទេសអ៊‌ីរ៉ង់ បានថយចុះក្នុង១ថ្ងៃប្រមាណ ៥០០,០០០បារ៉ែល ហើយការថយចុះនេះ នឹងបន្ដរហូតដល់ចុងឆ្នាំនេះ ស្របពេលដែលការវិនិយោគទុន បានធ្លាក់ចុះ និងការដាក់ទណ្ឌ កម្មដល់ប្រទេសនេះផងដែរ ។

EIA បានឱ្យដឹងថា នៅចុងឆ្នាំ២០១១ ការផលិតប្រេងរបស់ អ៊‌ីរ៉ង់ក្នុង១ថ្ងៃៗបានថយចុះ ប្រមាណ៣,៥៥លាន បារ៉ែល ។

រដ្ឋាភិបាលខាងលើបានបន្ដថា “EIA ជឿជាក់ថា បញ្ហានេះដោយសារតែ ការវិនិយោគទុននៅក្នុង ប្រទេសបានថយ ចុះ ហើយបញ្ហាមួយទៀតនោះ ក៏អាចមកពីធនធានធម្មជាតិ បាត់បង់ខ្លះដែរ ដែលធ្វើឱ្យការផលិត ប្រេងថយចុះយ៉ាង ដូច្នេះ” ៕

Photo by DAP-News





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,260.103,910.10
1oz ABC Bullion Cast Bar
3,532.703,192.70
100g ABC Bullion Bar
11,246.6010,276.60
1kg ABC Bullion Silver
1,350.201,080.20
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 44
  • Today: 1486
  • Total: 3863624