Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

តម្លៃ ថាមពល អគ្គិសនី ក្នុងខែធ្នូ នៅវៀតណាម កើនឡើង ៥ភាគរយ
2011-12-21 15:50:10

 

វៀតណាមៈ យោងតាមគេហទំព័រវៀតណាម “បាវម័រ”  ចុះផ្សាយនៅរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១១ ថា តម្លៃ ថាមពល​អគ្គីសនី នៅវៀតណាម ចូលមកដល់ពាក់កណ្ដាលខែធ្នូ ឆ្នាំ ២០១១ កើនឡើង៥ភាគរយ ។

អគ្គិសនីវៀតណាមបានចេញសេចក្ដីប្រកាសព័ត៌មានមួយឱ្យដឹងថា គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១១ តម្លៃថាមពលអគ្គិសនី​ បានសន្ទុះកើនឡើងប្រមាណ ៥ភាគរយ ស្មើនឹង១,៣០៤ដុង ស្មើនឹង០.០៦ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង នៅក្នុងប្រទេស វៀតណាម ។

ក្រសួងពាណិជ្ចកម្ម និងឧស្សាហកម្មវៀតណាម ចេញសេចក្ដីប្រកាស កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១១ ថា តម្លៃ ថាមពល អគ្គីសនីគិតជាមធ្យមស្មើនឹង ១,២៤២ដុង នឹងឡើងដល់លើសនេះ ៦២ដុង ដោយផ្អែកលើការសម្រេចចិត្ដ របស់អាជ្ញាធរ អគ្គិសនី លេខ “380/BCT-DTDL ”។

ការបង្កើនតម្លៃថាមលអគ្គិសនីនេះ នឹងមិនបានដាក់បញ្ចូល អត្រាដំបូងនៃតម្លៃប្រើប្រាស់ ដែលចែងក្នុងសេចក្ដី ប្រកាសឡើយ ដោយគិតចាប់ពីគីឡូវ៉ាត់ម៉ោង ០-៥០គីឡូវ៉ាត់ម៉ោង សម្រាប់ពលរដ្ឋក្រីក្រ ពោលសម្រាប់អ្នកដែលប្រើតិចជាង៥០​គីឡូវ៉ាត់ ម៉ោងក្នុងមួយខែ និងគិតចាប់ពី ០ គីឡូវ៉ាត់ម៉ោង ដល់ ១០០គីឡូវ៉ាត់ម៉ោង សម្រាប់ក្រុមពល រដ្ឋជីវភាពធូរធារ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 572
  • Today: 11116
  • Total: 4640036