វៀតណាមៈ យោងតាមគេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១១ ថា តម្លៃ ថាមពលអគ្គីសនី នៅវៀតណាម ចូលមកដល់ពាក់កណ្ដាលខែធ្នូ ឆ្នាំ ២០១១ កើនឡើង៥ភាគរយ ។
អគ្គិសនីវៀតណាមបានចេញសេចក្ដីប្រកាសព័ត៌មានមួយឱ្យដឹងថា គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១១ តម្លៃថាមពលអគ្គិសនី បានសន្ទុះកើនឡើងប្រមាណ ៥ភាគរយ ស្មើនឹង១,៣០៤ដុង ស្មើនឹង០.០៦ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង នៅក្នុងប្រទេស វៀតណាម ។
ក្រសួងពាណិជ្ចកម្ម និងឧស្សាហកម្មវៀតណាម ចេញសេចក្ដីប្រកាស កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១១ ថា តម្លៃ ថាមពល អគ្គីសនីគិតជាមធ្យមស្មើនឹង ១,២៤២ដុង នឹងឡើងដល់លើសនេះ ៦២ដុង ដោយផ្អែកលើការសម្រេចចិត្ដ របស់អាជ្ញាធរ អគ្គិសនី លេខ “380/BCT-DTDL ”។
ការបង្កើនតម្លៃថាមលអគ្គិសនីនេះ នឹងមិនបានដាក់បញ្ចូល អត្រាដំបូងនៃតម្លៃប្រើប្រាស់ ដែលចែងក្នុងសេចក្ដី ប្រកាសឡើយ ដោយគិតចាប់ពីគីឡូវ៉ាត់ម៉ោង ០-៥០គីឡូវ៉ាត់ម៉ោង សម្រាប់ពលរដ្ឋក្រីក្រ ពោលសម្រាប់អ្នកដែលប្រើតិចជាង៥០គីឡូវ៉ាត់ ម៉ោងក្នុងមួយខែ និងគិតចាប់ពី ០ គីឡូវ៉ាត់ម៉ោង ដល់ ១០០គីឡូវ៉ាត់ម៉ោង សម្រាប់ក្រុមពល រដ្ឋជីវភាពធូរធារ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 577
- Today: 11105
- Total: 4640025