ភ្នំពេញ៖ធនាគារថ្មីមួយ របស់វៀតណាម បានចាប់ផ្តើមប្រតិបត្តិការក្នុងវិស័យ ធនាគារនៅកម្ពុជា ដោយបើកសាខារបស់ខ្លួន នៅរាជធានីភ្នំពេញ វិនិយោគនូវទឹកប្រាក់ ចំនួន៣៩លាន ដុល្លារអាមេរិក។
ធនាគារ MB ជាធនាគារពាណិជ្ជល្បីមួយ ក្នុងចំណោមធនាគារទី៥ របស់វៀតណាម បានបើកសម្ភោធជាផ្លូវការនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១នេះ។ វត្តមានធនាគារ MB ហាក់ដូចជា យឺតយ៉ាវបន្តិច សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារធនាគារ ដែលកាន់តែតូចចង្អៀតនៅកម្ពុជា តែមន្ត្រីធនាគារនេះអះអាងថា ខ្លួននឹងទទួលបានជោគជ័យ ក្នុងទីផ្សារធនាគារនៅកម្ពុជា រយៈពេល១ឆ្នាំក្រោយប្រតិបត្តិការ។
អគ្គនាយកប្រតិបត្តិធនាគារ MB លោក លេ ខូង (Le Cong) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ដោយសារតែទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមកាន់តែល្អ រួមទាំងបរិយាកាសសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ទើបធនាគារ MBបណ្តាក់ទុននៅកម្ពុជា ដោយផ្តល់ភាពងាយស្រួល ដល់អតិថិជនក្នុងវិស័យធនាគារ។
លោកបន្តថា គោលដៅសំខាន់ របស់ធនាគារMBនៅកម្ពុជា គឺផ្តោតទៅលើពាណិជ្ជករ ជាពិសេសពាណិជ្ជករវៀតណាម ដែលវិនិយោគនៅកម្ពុជាបច្ចុប្បន្ន “វប្បធម៌ និងស្ថានភាពសេដ្ឋកិច្ចរវាង កម្ពុជា និងវៀតណាមមានលក្ខណៈដូចគ្នា ហើយធនាគាររបស់យើង បានដំណើរការជោគជ័យនៅក្នុងប្រទេសវៀតណាម យើងជឿជាក់យ៉ាងមុតមាំថា យើងនឹងទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជា”។
ធនាគារ MB ត្រៀមទឹកប្រាក់ចំនួន ២០០លានដុល្លារអាមេរិក សម្រាប់ផ្តល់កម្ចីក្នុងប្រទេសកម្ពុជា។ ធនាគារ MB ទើបតែបើកសាខានៅប្រទេសឡាវ បានជាង ១២ខែ បានផ្តល់ឥណទាន ជាង១០០លានដុល្លារ ដែលបានប្រាក់ចំណេញ៥០ម៉ឺនដុល្លារ។ គិតទាំងធនាគារ MB នេះ ធនាគារវៀតណាម មានចំនួន៣ហើយ ដែលវិនិយោគ វិស័យធនាគារនៅកម្ពុជា។ ចំណែកធនាគារពីរទៀត គឺ Sacom bank និងធនាគារ BIDC៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 584
- Today: 11403
- Total: 4640323