ហុងកុងៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១១ ថា អត្រាអ្នកគ្មាន ការងារធ្វើនៅក្រុងហុងកុង កើនឡើង៣.៤ភាគរយ ។
អាជ្ញាធរក្រុងហុងកុង បានឱ្យដឹងថា អត្រាអ្នកគ្មានការងារធ្វើ នៅក្នុងក្រុងហុងកុងកើនឡើង ។ គិតចាប់ពីខែសីហា- តុលា អ្នកគ្មានការងារធ្វើកើនឡើង ៣.៣ភាគរយ ។ នៅក្នុងខែកញ្ញា-វិច្ឆិកា ឆ្នាំ ២០១១ បានកើនឡើង៣.៤ភាគ រយ ។ ទន្ទឹមនេះនឹងនេះ ស្ថិតិបានបង្ហាញថា អត្រាអ្នកគ្មានការងារធ្វើ បានថយចុះពី១.៦ នៅត្រឹម១.៥ភាគរយ ។
នាយកដ្ឋានស្ថិតិ និងទិន្នន័យក្រុងហុងកុង បានឱ្យដឹងថា ផ្អែកតាមការចុះស្រង់ទិន្នន័យ អត្រាអ្នកគ្មានការងារធ្វើមាន សន្ទុះកើនឡើង ។ ទោះជាមានកំណើន នៃអ្នកគ្មានការងារធ្វើក៏ពិតមែន សម្រាប់សហគ្រាសផលិតភេសជ្ជៈ និងការដ្ឋានថែទាំនានាមាន សន្ទុះថយចុះដែរធៀបនឹងពេលមុនៗ ។
លោក ម៉ាត់ធីវ ជឺង “Matthew Cheung ” លេខាធិការដ្ឋាន ទទួលបន្ទុកកិច្ចការងារ និងសុខមាលភាព បានលើក ឡើងថា សរុបអត្រា អ្នកគ្មានការងារធ្វើ មានសន្ទុះកើនឡើង ប្រមាណ១១ពាន់នាក់ នៅក្នុងកំណត់ត្រាថ្មីមួយ គិតពី ខែកញ្ញា-វិច្ឆិកា ឆ្នាំ ២០១១ កើនឡើងខ្ពស់ប្រមាណ ៣,៦៥១,១០០នាក់ ។ ពាក់ព័ន្ធនឹងអត្រាអ្នកគ្មានការងារធ្វើ មានសន្ទុះកើនឡើង យ៉ាងដូច្នេះ ដោយសារតែបញ្ហាការងារ ពាក់ព័ន្ធនឹងរដូវកាលផង និងតម្រូវការបុគ្គលិកការងារ នៅចុងឆ្នាំ ។
លោក ជឺង បានសង្កត់ធ្ងន់ថា ចាប់តាំងពីមានការអនុវត្ដន៍ លើការផ្ដល់ប្រាក់កម្រៃ ក្នុងលក្ខណៈសមរម្យ បរិមាណនៃការជ្រើសរើសបុគ្គលិក តាមក្រុមហ៊ុនឯកជន មានសន្ទុះកើនឡើង ។ ស្ថិតិបានពីនាយកដ្ឋាន ចំនួនអ្នកកំពុងបម្រើការងារ មានសន្ទុះកើនឡើង ដោយគិតជាមធ្យម មានរហូតដល់ជាង ៣ពាន់នាក់ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 575
- Today: 11551
- Total: 4640471