Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ធនាគារ ពិភពលោក ផ្ដល់ឥណទាន ដល់វៀតណាម ប្រមាណ ៤៥៧ លានដុល្លារ
2011-12-21 15:53:17

 

វៀតណាមៈ យោងតាមគេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយកាលពីពេលថ្មីៗនេះថា វៀតណាមទទួលឥណទាន ពីធនាគារពិភពលោកនូវទឹកប្រាក់ ៤៥៧លានដុល្លារសហររដ្ឋអាមេរិក ។

ទាក់ទិននឹងការផ្ដល់ប្រាក់កម្ចីខាងលើ ទឹកប្រាក់ដែលធនាគារពិភពលោក បានផ្ដល់ឥណទានដល់វៀតណាម ដើម្បី អនុវត្ដន៍ លើគម្រោងការចំនួន៣នោះរួមមានៈ ទឹកប្រាក់ចំនួន ២១០លានដុល្លារ នឹងត្រូវបានប្រើប្រាស់ជាប្រយោជន៍ ក្នុងគម្រោង ធ្វើឱ្យ មានប្រសើរនូវច្រកចេញ-ចូល ក្នុងប្រទេសនេះ ។

គម្រោងការទី២ មានទឹកប្រាក់ចំនួន ៩៧លានដុល្លារសហរដ្ឋអាមេរិក ដោយបង្កើនការអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធ នៅភាគជើងនៃទីក្រុង ឡៅ កៃ “ Lao Cai ” និង ភូ ឡាយ “ Phu Ly ” និងគម្រោងការទី៣ ដើម្បីបង្កើនការ អភីវឌ្ឍន៍ជនបទ ឱ្យមានភាពប្រសើរឡើងថែម ទៀត ។

ទាក់ទិននឹងគម្រោងការនេះដែរ ទឹកប្រាក់ឥណទានខាងលើ នឹងជាប្រយោជន៍ ដល់ការជំរុញឱ្យទីផ្សារ តាមច្រកចេញ- ចូល មានការរីកចម្រើន បង្កើនឱ្យមានកោឡានុវត្ដន៍ភាព ដល់វិស័យសេដ្ឋកិច្ច និងកសិកម្ម សង្គម ពិសេសការជួយ ដល់ការកាត់ បន្ថយភាពក្រីក្រផងដែរ ។

សម្រាប់លក្ខខណ្ឌ ក្នុងការផ្ដល់ឥណទាននេះដែរ ធនាគារខាងលើ និងរដ្ឋាភិបាលវៀតណាម បានឯកភាពគ្នា ដោយផ្ដល់ ប្រាក់កម្ចីនេះក្នុងរយៈពេល ២៥ឆ្នាំ ដោយធ្វើការបង់រំលោះរៀងរាល់ ៥ឆ្នាំម្ដង ដោយការបង់ប្រាក់នេះ គិតចាប់ ពីគម្រោងការ បានអនុវត្ដតទៅ ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 530
  • Today: 11669
  • Total: 4640589