វៀតណាមៈ យោងតាមគេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយកាលពីពេលថ្មីៗនេះថា វៀតណាមទទួលឥណទាន ពីធនាគារពិភពលោកនូវទឹកប្រាក់ ៤៥៧លានដុល្លារសហររដ្ឋអាមេរិក ។
ទាក់ទិននឹងការផ្ដល់ប្រាក់កម្ចីខាងលើ ទឹកប្រាក់ដែលធនាគារពិភពលោក បានផ្ដល់ឥណទានដល់វៀតណាម ដើម្បី អនុវត្ដន៍ លើគម្រោងការចំនួន៣នោះរួមមានៈ ទឹកប្រាក់ចំនួន ២១០លានដុល្លារ នឹងត្រូវបានប្រើប្រាស់ជាប្រយោជន៍ ក្នុងគម្រោង ធ្វើឱ្យ មានប្រសើរនូវច្រកចេញ-ចូល ក្នុងប្រទេសនេះ ។
គម្រោងការទី២ មានទឹកប្រាក់ចំនួន ៩៧លានដុល្លារសហរដ្ឋអាមេរិក ដោយបង្កើនការអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធ នៅភាគជើងនៃទីក្រុង ឡៅ កៃ “ Lao Cai ” និង ភូ ឡាយ “ Phu Ly ” និងគម្រោងការទី៣ ដើម្បីបង្កើនការ អភីវឌ្ឍន៍ជនបទ ឱ្យមានភាពប្រសើរឡើងថែម ទៀត ។
ទាក់ទិននឹងគម្រោងការនេះដែរ ទឹកប្រាក់ឥណទានខាងលើ នឹងជាប្រយោជន៍ ដល់ការជំរុញឱ្យទីផ្សារ តាមច្រកចេញ- ចូល មានការរីកចម្រើន បង្កើនឱ្យមានកោឡានុវត្ដន៍ភាព ដល់វិស័យសេដ្ឋកិច្ច និងកសិកម្ម សង្គម ពិសេសការជួយ ដល់ការកាត់ បន្ថយភាពក្រីក្រផងដែរ ។
សម្រាប់លក្ខខណ្ឌ ក្នុងការផ្ដល់ឥណទាននេះដែរ ធនាគារខាងលើ និងរដ្ឋាភិបាលវៀតណាម បានឯកភាពគ្នា ដោយផ្ដល់ ប្រាក់កម្ចីនេះក្នុងរយៈពេល ២៥ឆ្នាំ ដោយធ្វើការបង់រំលោះរៀងរាល់ ៥ឆ្នាំម្ដង ដោយការបង់ប្រាក់នេះ គិតចាប់ ពីគម្រោងការ បានអនុវត្ដតទៅ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 453
- Today: 12032
- Total: 4640952