DHAKA: ប្រទេសបង់ក្លាដែស រកបា្រក់ចំណូល បានចំនួនជាង ៣០០លានដុល្លារអាមេរិក ពីការនាំចេញផលិតផលអាហារក្លាសេ ក្នុងរយៈពេល៥ខែនៅចុងឆ្នាំ២០១១នេះ។ នេះបើយោងតាម ការបង្ហាញពីការិយាល័យស្ថិតិចេញផ្សាយនាថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១១។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១១បានឲ្យដឹង ដោយយោងតាម ស្ថិតិពីការិយាល័យបង្កើនការ នាំចេញប្រចាំប្រទេសបង់ក្លាដែស (EPB) បានបង្ហាញថា ផលិតផលអាហារក្លាសេ ដែលត្រូវបាននាំចេញក្នុងអំឡុងពេលប្រាំខែ គិតចាប់ពីខែកក្កដា ដល់ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅនេះ មានការកើនឡើងរហូតដល់ ១៥,១៣ភាគរយ ដែលមានតម្លៃជាទឹក ប្រាក់ស្មើនឹង ៣០៦,៤៨លានដុល្លារអាមេរិក។
ក្រៅពីការនាំចេញសរុបក្នុងអំឡុងរយៈពេល៥ខែនេះ ស្ថិតិ EPB បានបង្ហាញថា ប្រទេសបង់ក្លាដែស រកប្រាក់ចំណូលបានរហូតដល់ ២៤០,១៩លានដុល្លារអាមេរិក ពីការនាំចេញអាហារសមុទ្រ ជាពិសេសបង្កង។
គួរបញ្ជាក់ថា ប្រទេសបង់ក្លាដែសរកប្រាក់ចំណូលបានរហូតដល់ ៦២៥,០៤លានដុល្លារអាមេរិក ពីការនាំចេញអាហារក្លាសេ ក្នុងអំឡុងរយៈពេលប៉ុន្មានខែ នាឆ្នាំ២០១០-២០១១ ដោយឡែកកាលពីអំឡុង ឆ្នាំ២០០៩-២០១០ ប្រទេសនេះរកប្រាក់ចំណូលបានពីការនាំចេញ អាហារក្លាសេនេះ ត្រឹមតែ ៤៤៥,១៨លានដុល្លារអាមេរិកតែប៉ុណ្ណោះ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 580
- Today: 11508
- Total: 4640428