មូលនិធិរូបិយវត្ថុអន្តរជាតិដែលហៅកាត់ថាIMF បានព្រមានពីការឡើងថ្លៃនៃតម្លៃប្រេងសាំងពី២០ទៅ៣០ភាគរយប្រសិនបើការនាំចេញប្រេងអ៊ីរ៉ង់ត្រូវបានបិទ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានBBC។មូលនិធិដដែលបន្តថាប្រសិនបើលោកខាងលិចនៅតែបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ទៀតតម្លៃប្រេងសាំងនឹងកើនឡើងទៀតដែលនឹងបង្កឲ្យមានការភ្ញាក់ផ្អើលលើទីផ្សារប្រេងហើយអាចនឹងអាក្រក់ដូចអំឡុងបដិវត្តក្នុងប្រទេសលីប៊ីកាលពីឆ្នាំកន្លងទៅ។
ប្រទេសអ៊ីរ៉ង់តែឯង ផលិតបានចំណែកប្រេងស្មើនឹង ៥% នៃប្រេងសរុបក្នុងពិភពលោក។ លើសពីនេះទៅទៀតប្រសិនបើផ្លូវនាំប្រេងthe Straits of Hormuz ត្រូវបិទនោះ ភាពភ្ញាក់ផ្អើលនឹងកើនខ្លាំងជាងមុនទៅទៀត ដោយសារការនាំចេញប្រេង ពីអ៊ីរ៉ាក់ គុយវ៉ែត និងអារ៉ាប៊ីសាអ៊ូឌីត ដែលសុទ្ធតែជាប្រទេសនាំប្រេងសំខាន់ៗរបស់ពិភពលោក ត្រូវឆ្លងកាត់ច្រកនោះ។
អ៊ីរ៉ង់ជាប្រទេសផលិតប្រេងធំជាងគេបំផុតលំដាប់ទី៥ក្នុងលោក ដែលអាចផលិតប្រេងបាន ៣,៥ លាន បារែលក្នុងមួយថ្ងៃ។ ហើយបើការបិទការនាំចេញប្រេងអ៊ីរ៉ង់ត្រូវធ្វើមែននោះ ការទិញប្រេងពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាសមាជិកដ៏សំខាន់នៃអង្គការបណ្ដាប្រទេសនាំប្រេងចេញ (OPEC) ក៏នឹងត្រូវកាត់ផ្ដាច់ផងដែរ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 429
- Today: 9710
- Total: 4638630