ធនាគារពិភពលោក (WB) បានបង្ហាញរបាយការណ៍ស្តីពីថ្លៃម្ហូបអាហារចុងក្រោយដោយបញ្ជាក់ថា ក្នុងរវាងពីខែកញ្ញាដល់ខែធ្នូកន្លងមកថ្លៃម្ហូបអាហារបានធ្លាក់ចុះ៨%ព្រោះតែការផ្គត់ផ្គង់កើនឡើង ខណៈពេលសេដ្ឋកិច្ចពិភពលោកនៅប្រឈមមុខនឹងភាពមិនប្រាកដប្រជា ។ ទោះជាយ៉ាងណាក៏ដោយ ថ្លៃទំនិញនៅតែមានការប្រែប្រួល និងស្ថិតក្នុងកម្រិតខ្ពស់ដោយនៅក្នុងឆ្នាំ២០១១ ម្ហូបអាហារមានតម្លៃខ្ពស់ជាងឆ្នាំ២០១០ ដល់ទៅ ២៤% ។
ទោះបីជាថ្លៃម្ហូបអាហារកើនខ្ពស់នៅក្នុងត្រីមាសដំបូងក៏ដោយ ប៉ុន្តែក្នុងរយៈពេល៥ខែចុងក្រោយនៃឆ្នាំ២០១១ វាបានធ្លាក់ចុះជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យថ្លៃទំនិញនៅទូទាំងពិភពលោកធ្លាក់ចុះទាបជាងខែធ្នូ កាលពីឆ្នាំមុន(២០១០) ដល់ទៅ៧% និងទាបជាង១៤% ក្នុងអំឡុងពេលថ្លៃម្ហូបអាហារកើនខ្ពស់ក្នុងខែកុម្ភៈ ។ ធនាគារពិភពលោកបានគូសបញ្ជាក់បន្តទៀតថា ថ្លៃម្ហូបអាហារនៅតែស្ថិតក្នុងកម្រិតខ្ពស់បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ ។
ក្រៅពីនេះ លោកអូដាវីយ៉ាណូ កានូដូ អនុប្រធានផ្នែកកាត់បន្ថយភាពក្រីក្រ និងសេដ្ឋកិច្ចរបស់ WB បានថ្លែងឱ្យដឹងថា ទោះបីជាអំឡុងពេលថ្លៃទំនិញកើនខ្ពស់កន្លងមកក៏ដោយ ប៉ុន្តែម្ហូបអាហារនៅតាមបណ្តាប្រទេសនានានៅតែមានតម្លៃខ្ពស់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ អាចធ្វើឱ្យប្រជាជនជាច្រើនលាននាក់ប្រឈមមុខនឹងកង្វះអាហារទទួលទាន ។ រដ្ឋាភិបាលទាំងឡាយត្រូវត្រៀមទប់ទល់នឹងបញ្ហាខាងលើ ដើម្បីជួយសង្គ្រោះប្រជាជន ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 482
- Today: 10073
- Total: 4638993