អត្រាអ្នកអត់ការងារធ្វើក្នុងប្រទេសជប៉ុនកើនឡើង៤,៦ភាគរយក្នុងខែវិច្ឆិកា ឆ្នាំមុន នេះបើតាមមន្រ្តីរដ្ឋាភិបាលនិយាយកាលពីថ្ងៃអង្គារ ទី៣១ មករា ។ ចំនួនអ្នកអត់ការងារធ្វើស្ថិតនៅត្រឹម២,៧៥លាននាក់ ធ្លាក់ចុះចំនួន២៤០.០០០នាក់ធៀបជាមួយឆ្នាំ២០១០ ។ នេះបើតាមតួលេខផ្តល់ពីក្រសួងទូរគមនាគមន៍ និងកិច្ចការផ្ទៃក្នុង ។ ប៉ុន្តែស្របពេលអាយុកាលនៃចំនួនប្រជាជនសកម្មជប៉ុនក៏ធ្លាក់ចុះ នោះមានន័យថា អត្រាអ្នកអត់ការងារនឹងកើនឡើងខ្ពស់ ។
ក្រសួងការងារនិយាយថា ក្នុងការស្ទង់មតិផ្សេងៗបង្ហាញថា អត្រាទំនាក់ទំនងរវាងអ្នកផ្តល់ ការងារ និងអ្នកស្វែងរកការងារគឺ០,៧១ ក្នុងខែ ធ្នូ កើនឡើងពី០,៦៩ក្នុងខែវិច្ឆិកា នោះមានន័យថា ក្នុងការងារចំនួន៧១ គឺសម្រាប់អ្នករកការងារចំនួន១០០នាក់ ។ ស្របពេលជាមួយគ្នានេះ ផលិតផលឧស្សាហកម្មប្រចាំឆ្នាំជប៉ុនធ្លាក់ចុះ៣,៥ភាគរយ ក្នុងឆ្នាំ២០១១ ប៉ុន្តែវាក៏កើនឡើងជាងការរំពឹងទុកផងដែរក្នុងខែធ្នូ។
ប្រជាជនអត់ការងារធ្វើនៅជប៉ុនក្នុងខែនេះ កើនឡើង ស្របពេលការចំណាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃកើនឡើងជាប់កំណត់ត្រាជាលើកទីមួយគិតចាប់ពីខែមីនា ២០១១ ដែលកើតមានគ្រោះធម្មជាតិ ។ តួលេខផលិតផលសរុបនាឆ្នាំកន្លងៗទៅ មានភាពប្រែប្រួល ដូចជានៅឆ្នាំ២០០៩ ធ្លាក់ចុះ២១,៩ភាគរយ ក្រោយមកចូលឆ្នាំ២០១០ វាបានកើនឡើងចំនួន១៦,៤ភាគរយ ។
អ្នកចែកចាយធំសំខាន់ៗ ក្នុងឆ្នាំ២០១១ ដែលធ្លាក់ចុះមាន សម្ភារទូរគមនាគមន៍ធ្លាក់ចុះ រហូតដល់២២,៨ភាគរយ ចំណែករថយន្ត និងសម្ភារដឹកជញ្ជូននានាធ្លាក់ចុះ៩,៩ភាគរយ ហើយសម្ភារអេឡិចត្រូនិកធ្លាក់ចុះ៩,៤ភាគរយ។ សេដ្ឋកិច្ចជប៉ុនបានទទួលរងនូវការបំផ្លាញ ជាច្រើនដូចជា គ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមី ដែលសម្លាប់ប្រជាជនជាង១៩.០០០នាក់ ព្រមទាំងវិបត្តិរោងចក្រនុយក្លេអ៊ែរក្នុងខេត្ត Fukushima ជាដើម ។ ថាមពលអគ្គិសនីត្រូវកាត់ផ្តាច់ នៅទូទាំងប្រទេសដោយសាររោងចក្រថាមពលនុយក្លេអ៊ែរត្រូវបិទទ្វា ។ បណ្តារោងចក្រឧស្សាហកម្មមួយចំនួនខ្វះថាមពលប្រើប្រាស់ ។
ម្យ៉ាងទៀតទឹកជំនន់ក្នុងប្រទេសថៃ ដែលជាសាខាក្រុមហ៊ុនជប៉ុន និងជាអ្នកផ្តត់ផ្គង់ ក៏រងគ្រោះដោយទឹកជំនន់ដែរកាលពីឆ្នាំ២០១១ ។ ចំណែកវិស័យនាំចេញរបស់ប្រទេសជប៉ុនក៏រងការធ្លាក់ចុះដោយសារតម្លៃប្រាក់យ៉េន ដែលឡើងថ្លៃខ្ពស់ស្ទើរស្មើអត្រាប្រាក់របស់ខ្លួនធៀបនឹងប្រាក់អាមេរិកនៅសម័យសង្គ្រាមលោកលើកទី២៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 585
- Today: 10441
- Total: 4639361