ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានចេញបញ្ជាកាលពីថ្ងៃទី៦ កុម្ភៈ ឱ្យផ្អឹបទុកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដាក់ក្រោមច្បាប់អាមេរិក ក្នុងនោះក៏រួមមានទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអ៊ីរ៉ង់ផងដែរ ក្នុងក្របខណ្ឌនៃ ការគាបសង្កត់កាន់តែខ្លាំងឡើងរបស់អាមេរិក និងពួកសម្ព័ន្ធមិត្តលើអ៊ីរ៉ង់ ដោយសារកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់របស់ប្រទេសនេះ។
ដោយចាត់ទុកការសម្រេចចិត្តនេះថា ជាវិធានការថ្មីៗប្រឆាំងអ៊ីរ៉ង់ លោកអូបាម៉ា បានបញ្ជាថា រាល់ទ្រព្យសម្បត្តិ និងភាគចំណែក ឬបណ្តាផលប្រយោជន៍ក្នុងទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលអ៊ីរ៉ង់ និងរបស់បណ្តាស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសនេះ ក្នុងនោះរួមទាំងរបស់ធនាគារកណ្តាលអ៊ីរ៉ង់ផង នឹងរក្សាទុកក្រោមច្បាប់របស់សហរដ្ឋអាមេរិក។ ទ្រព្បសម្បត្តិទាំងនេះត្រូវផ្អឹបទុក និងពុំអាចផ្ទេរ ធ្វើការទូទាត់ ឬដកយកបានឡើយ។ ដោយអនុវត្តសេចក្តីសម្រេចចិត្តនេះ ទ្រព្យសម្បត្តិរបស់បណ្តាមនុស្សដែលជាប់ក្នុងទណ្ឌកម្មរបស់អាមេរិកក៏ត្រូវផ្អឹបទុកដែរ។ ក្រិត្យរបស់លោកអូបាម៉ា អំពីការសម្រេចចិត្តនេះចូលជាធរមានពីថ្ងៃទី៦ កុម្ភៈ ចាប់ពីម៉ោង១២និង០១នាទីម៉ោងនៅភាគខាងកើតអាមេរិកទៅ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 452
- Today: 9833
- Total: 4638753