គណៈកម្មាធិការជាតិទទួលបន្ទុកអភិវឌ្ឍន៍ និងការកែទម្រង់ CNDR ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ចិនរាយការណ៍កាលពីថ្ងៃទី៧ កុម្ភៈ ថា ចិននឹងដំឡើងថ្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតចំនួន៣០០យន់ ក្នុងមួយតោនចាប់ពីថ្ងៃទី៨ កុម្ភៈ ទៅ។ CNDR បន្តថា តម្លៃលក់រាយរបស់ប្រេងសាំងនឹងឡើង០,២២យន់ បន្ថែមក្នុងមួយលីត្រហើយប្រេងម៉ាស៊ូតមួយលីត្រឡើងថ្លៃ០,២៦យន់។
ការផ្លាស់ប្តូរតម្លៃប្រេងឥន្ធនៈនេះកើតមានដោយសារសម្ពាធកាន់តែខ្លាំងដែលបណ្តារោងចក្រចម្រាញ់ប្រេងកាតរបស់ប្រទេសត្រូវប្រឈមមុខមកពីការឡើងថ្លៃផលិតកម្ម និងការឡើងថ្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ។ អ្នកទទួលខុសត្រូវម្នាក់របស់ CNDR និយាយថា ការដំឡើងថ្លៃប្រេងសាំងនឹងជួយបណ្តារោងចក្រចម្រាញ់ប្រេងកាតឱ្យធានាដល់ការផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកឱ្យមានការប្រើប្រាស់ប្រេងសមស្រប ហើយជំរុញដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នពុល។
ការផ្លាស់ប្តូរតម្លៃប្រេងឥន្ធនៈកាលពីពេលមុននេះកើតមានកាលពីថ្ងៃទី៨ តុលា ឆ្នាំ២០១១ ពេលដែល CNDR ប្រកាសពីការទម្លាក់តម្លៃប្រេងឥន្ធនៈជាលើកដំបូងពុំធ្លាប់មានចាប់តាំងពី១៦ខែមកហើយ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 614
- Today: 10614
- Total: 4639534