Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ចិន គាំទ្រ ស្ថិរភាព ប្រាក់អឺរ៉ូ
2012-02-20 14:09:57

 

 

ឌូប្ល៊ីន៖ នៅក្នុងដំណើរទស្សនកិច្ច របស់លោកអនុប្រធានាធិបតីចិន ស៊ី ជិនពីង ទៅកាន់តំបន់អឺរ៉ុបនោះ លោកស៊ី តំណាងឲ្យប្រទេសចិនទាំងមូល បានសន្យាគាំទ្រ ទៅដល់ស្ថិរភាពរបស់ សហគមន៍អឺរ៉ុប ជាពិសេសនោះគឺរូបិយប័ណ្ណអឺរ៉ូ ហើយបានអំពាវនាវឲ្យភាគីទាំងពីរកសាង នូវទំនាក់ទំនងទាំងឡាយជាមួយគ្នាឲ្យ កាន់តែប្រសើរ ឡើងជាមុនទៀត។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នេះ ថា លោក ស៊ី បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកនៅ តំបន់អឺរ៉ុបនេះ កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ហើយលោក បានធ្វើការសន្យាចំពោះអឺរ៉ុបនេះស្របពេលដែលលោកជួបប្រជុំ ជាមួយនឹងលោកនាយករដ្ឋមន្ត្រី អៀកឡង់ អ៊ែនដា ឃែននី ក្នុងវិមានទីក្រុងឌូប្លីន។

ប្រទេសចិន បានចងភ្ជាប់នូវទំនាក់ទំនងដ៏សំខាន់ជាមួយរូបិយប័ណ្ណអឺរ៉ូ ហើយចិនក៏មាននូវ សុទិដ្ឋិនិយមចំពោះលទ្ធភាពដែលអឺរ៉ុប ចង់បង្កើតឲ្យមាននូវ រូបិយប័ណ្ណតែមួយនេះដែរ។ យើងជឿជាក់ថា សហគមន៍អឺរ៉ុបមានស្ថិរភាព និងមានគំនិតព្រមទាំងដំណោះស្រាយបន្ថែមទៀត ទៅលើបញ្ហាទាំងឡាយ ជាពិសេសនោះគឺកំណែទម្រង់ ដែលអាចឲ្យតំបន់នេះឈានទៅរក ការដោះស្រាយភាពជាប់គាំថ្មីៗនេះបាន។ នេះបើយោងតាមអត្ថន័យដែលបានលើកឡើងក្នុង កិច្ចប្រជុំរវាងលោក ស៊ី និង លោកនាយករដ្ឋមន្ត្រីអៀកឡង់។

ប្រទេសចិន បានសម្តែងនូវការគាំទ្រ និងនៅតែបន្តគាំទ្រចំពោះអ្វី ដែលខ្លួនអាចធ្វើបានដើម្បី ជួយតំបន់អឺរ៉ុប, ធនាគារកណ្តាលអឺរ៉ុប, និងស្ថាប័នមូលនិធីរូបយិវត្ថុ អន្តរជាតិ (IMF), ដើម្បីដោះស្រាយវិបត្តិបំណុលដែលកំពុងគ្របដណ្តប់តំបន់ទាំងមូល។ លោកស៊ី បានសង្កត់ធ្ងន់ថា លោក មានការព្រួយបារម្ភជាខ្លាំងចំពោះវិបត្តិ បំណុលនៅអឺរ៉ុប ដោយសារតែអឺរ៉ុបជាទីផ្សានាំចេញធំបំផុតរបស់ចិន ដូច្នេះស្ថិរភាពរបស់អឺរ៉ូ គឺវាល្អសម្រាប់ចិន។





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 583
  • Today: 11059
  • Total: 4639979