Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ប្រទេសចិន និងជប៉ុន​ធ្វើការរួម​​គ្នាក្នុង​ការ​​​ពង្រីកមូល​និធិIMF
2012-02-21 08:08:30

 

ប្រទេសចិន​និងជប៉ុននៅថ្ងៃ​អាទិត្យបានព្រម​ព្រៀង​ធ្វើការួមគ្នា​ដើម្បី​​ឆ្លើយតបនឹង​សំណើ​​មូលនិធិរបស់មូល​និធិរូបិយវត្ថុ​អន្តរជាតិ (IMF​) ដែលត្រូវការ​ទឹកប្រាក់ច្រើនជាង​ទ្វេដងដើម្បីប្រើ​ប្រាស់ក្នុងការដោះ​ស្រាយជាមួយបញ្ហា​វិបត្តិ​តំបន់អឺរ៉ូ។ លោករដ្ឋមន្ត្រី​ក្រសួងហិរញ្ញ​​វត្ថុជប៉ុន Jun Azumi បន្ទាប់ពីជួបប្រជុំ​ជា​មួយ​លោក​ឧប​នា​យករដ្ឋមន្ត្រី Wang Qishan និងលោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ Xie Xuren និយាយថា ប្រទេស​ទាំងពីរ​ត្រៀមខ្លួនរួចជា​ស្រេច​ក្នុង​ការ​​ឧបត្ថម្ភ IMF ប៉ុន្តែកិច្ចខិត​ខំបន្ថែម​ទៀត​​ត្រូវ​ធ្វើ​ឡើង​ពីភាគីតំបន់​អឺរ៉ូជាចាំ​បាច់ ។

គាត់បន្តថា អ្វីដែល​យើង​បាន​ព្រម​ព្រៀង​​គ្នា​​នោះគឺថា ប្រទេសក្នុង​ទ្វីប​​អឺរ៉ុប​ត្រូវ​ខិត​ខំ​បន្ថែម​​ទៀត ក្នុងនោះរួមមាន​ប្រទេសក្រិច ដែលកំពុង​​បង្វែរ​ចង្កូតទៅរក​ផ្លូវត្រឹមត្រូវនោះ។ យើងក៏​​សង្ឃឹមថា នឹងមាន​សំណើ​ស្រដៀង​នោះដែរពី IMF ទៅសហ​រដ្ឋអាមេរិក ។ IMF ត្រូវ​ការប្រាក់​ចំនួន៦០០​ពាន់​លាន​​អឺរ៉ូថ្មីដើម្បីជួយដោះ​ស្រាយវិបត្តិប្រាក់​បំណុល​អឺរ៉ុប ប៉ុន្តែប្រទេស​ដែលនៅក្រៅពី​​ប្រទេស​១៧​​ដែល​​ប្រើ​ប្រាស់ប្រាក់​អឺរ៉ូ ក៏ចង់ឃើញ​សមាជិក​​​របស់​ខ្លួនខ្ចីប្រាក់បន្ថែម​ទៀត​មុន​ពេល​ពួក​គេ​​បន្ថែមទឹក​ប្រាក់ចូល IMF ។

លោក Azumi និយាយថា ប្រទេស​ទាំង​ពីរ​​មិនបានពិភាក្សាគ្នា​លើចំនួនជាក់​លាក់ណាមួយ​​ក្នុងការជួយឧបត្ថម្ភ​សម្រាប់ IMF ​ទេ បើទោះជា​មន្ត្រី​​ក្រសួងហិរញ្ញវត្ថុ​ជប៉ុននិយាយ​ថា រដ្ឋាភិ​បាល​​ក្រុង​តូក្យូ​មាន​ឆន្ទះក្នុងការផ្តល់​ប្រាក់​ទៅ IMF ក្នុងចំនួន​សមរម្យមួយ ។ មន្ត្រីជប៉ុន​​មួយ​រូប​និយាយ​ថា ប្រទេសចិន និង​ជប៉ុន​ ​នឹងសម្រប​​សម្រួលគ្នា មិនមែន​ប្រកួត​ប្រជែង​​លើគ្រប់សកម្មភាព​របស់​ IMF ឡើយ។ ប្រទេសទាំងពីរ​នឹងបញ្ចៀសឲ្យបាន​ជា​ដាច់ខាត​​នូវ​ភាព​ជាសំខាន់របស់​ពួកគេក្នុងការដោះ​ស្រាយ​វិបត្តិ។

ប្រទេសចិនត្រូវ​បានគេមើល​ឃើញថា មាន កម្លាំងចំហេះ​​ផ្នែកហិរញ្ញ​វត្ថុ​ដើម្បីជួយរដ្ឋា​ភិបាល​​អឺរ៉ុបមួយចំនួនជា​មួយទឹកប្រាក់ចំនួន៣,២​សែន​កោដិដុល្លារ​នៃប្រាក់បម្រុង​បរទេស​ក្នុងដៃ​របស់​ខ្លួន ។ កាលពីដើម​ខែនេះ លោកនាយករដ្ឋ​មន្ត្រីចិន Wen Jiabao និយាយថា ប្រទេស​មហា​​អំណាច​ សេដ្ឋកិច្ចលេខ​ពីរ (ចិន) នឹងបង្កើន​​សកម្ម​ភាព​របស់ខ្លួន​ក្នុងការ​ចូលរួមជួយមូល​និធិសង្គ្រោះអឺរ៉ុប ហើយកំពុង​សិក្សាពីរបៀប​​ដែល​នឹង​ត្រូវ​អនុវត្ថ​​ក្នុងនោះរួមមាន​​តាម​រយៈ​ IMF ផង ។

ប្រទេសចិនបាន​ក្លាយជាគោលដៅ​នាំចេញធំ បំផុត​របស់ប្រទេស​ជប៉ុន និងជាដៃ​គូ​ពាណិជ្ជ​​កម្ម​លេខមួយ ចេញពីសហ​រដ្ឋអាមេរិក។ ពាណិជ្ជ​កម្មរវាងប្រទេស​ទាំងពីរកើនឡើង​១៤ភាគ​រយ ឬមានទំហំ​ទឹកប្រាក់៣៤៤.៩១​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ២០១១ ។ នេះបើតាមអង្គការ​​​​ពាណិជ្ជ​កម្ម​ក្នុងប្រទេស​ជប៉ុន​ប្រាប់​ឱ្យ​ដឹង ។ ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ប្រទេសមហា​​អំណាចលេខ២ និងលេខ៣ នាពេលនេះ​គឺប្រើ​ប្រាស់ រូបិយវត្ថុប្រាក់​ដុល្លារ ដោយសារច្បាប់​​ហិរញ្ញ​វត្ថុ និងទីផ្សារ។

នៅក្នុងកិច្ចខិត​ខំប្រឹងប្រែង​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរផ្ទាល់នៃប្រាក់​យ៉េន និង​យាន់ ប្រទេស​ជប៉ុន​​សង្ឃឹម​ទុកជាមុន​ពីការបង្កើត​មជ្ឈ​​មណ្ឌល​ប្រាក់​យ៉េន​ក្នុងទីក្រុងតូក្យូ ដោយមាន​ការ​ចូល​រួម​​ពី​ប្រទេសផ្សេងៗ​ដូចជា ចក្រភពអង់គ្លេស និងសិង្ហបុរី ដែលស្វែងរក​ការចែក​រំលែក​នូវ​​កំណើន​ពាណិជ្ជកម្ម​ប្រាក់យ៉េននៅ​បរទេស។ លោក Azumi​​ និយាយប្រាប់​ភាគីចិនថា ប្រសិនបើ​ប្រាក់យ៉េន និងប្រាក់យាន់ ត្រូវបាន​ដោះ​​ស្រាយដោយ​ផ្ទាល់ ហើយមាន​សភាព​​រស់​រវើក​នោះប្រាក់​យ៉េនសម្រាប់​ប្រើ​​ប្រាស់​លើ​ឆាក​​អន្តរ​ជាតិនឹង​ត្រូវការ​ជាចាំបាច់ ដោយសារ​​ប្រទេស​ចិនជា​តួ​អង្គដ៏សំខាន់​ក្នុងសេដ្ឋកិច្ច​ពិភព​លោក។

លោក​​សង្ឃឹមថា ប្រទេសចិន​​នឹង​​យក​រឿង​នេះ​​ទៅពិចារណា ដើម្បីឲ្យប្រាក់យាន់​​មាន​ភាព​រស់រវើក​ជាងនេះ។ លោក Azumi និយាយ​សំដៅ​ទៅលើគោល​នយោបាយ​រូបិយ​វត្ថុចិន ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 458
  • Today: 11944
  • Total: 4640864