Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

វិបត្ដិហិរញ្ញវត្ថុ នៅក្រិច មិនប៉ះពាល់ ដល់សេដ្ឋកិច្ច ពិភពលោក ឡើយ
2012-02-21 13:01:30

 

ប៊ែកឡាំងៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅរាត្រីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ថា វិបត្ដិហិរញ្ញវត្ថុនៅក្នុងប្រទេសក្រិច មិនបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកឡើយ ។

លោក ហ្ស៊ក អាសម៉ូសេន “Joerg Asmussen”នាយកក្រុមប្រឹក្សាធនាគារកណ្ដាលអឺរ៉ុប បានលើកឡើងថា នៅក្នុង ប្រទេសក្រិចគ្រាន់តែជួបនឹងបញ្ហាផ្នែកហិរញ្ញវត្ថុផ្ទៃក្នុងតែប៉ុណ្ណោះ “គឺមិនបានគំរាមកំហែង ឬក៏ជះឥទ្ធិពល ដល់ សេដ្ឋកិច្ចពិភពលោកឡើយ” ។

លោក អាសម៉ូសេន បានសង្កត់ធ្ងន់ថា “នេះជាសំណាងណាស់ ទោះបីជាវិបត្ដិនៅក្រិច មែនតែមិនបង្កផល ប៉ះពាល់ ដល់សេដ្ឋកិច្ចពិភពលោកឡើយ” ។

លោកបានបន្ដថា “មានបណ្ដាប្រទេសជាច្រើន ពួកគេរំពឹងលើយើងថានឹងដោះស្រាយបញ្ហាទាំងនេះបាន ។ ប៉ុន្ដែ ក្រុមជី២០ និងជួបប្រជុំគ្នានៅចុងសបា្ដហ៍នេះ ហើយនៅក្នុងកិច្ចប្រជុំយើងនឹងពិភាក្សា គ្នាលើបញ្ហាទាំងអស់ នេះបន្ដ ទៀតថាតើគួរដោះស្រាយដោយរបៀបណា” ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខ រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ និងនាយកគ្រប់គ្រងធនា គារកណ្ដាលទាំងឡាយមកពីក្រុមជី២០ នឹងចូលរួមប្រជុំគ្នានៅឯទីក្រុងម៉ិកស៊ីកូ ដើម្បីពិភាក្សាលើបញ្ហាក្រិច ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 574
  • Today: 11275
  • Total: 4640195