ទីក្រុងឡុងដ៏ៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ថា តម្លៃប្រេងនឹង កើនឡើងខ្ពស់ ៩ខែបន្ដទៀត បន្ទាប់ពីអ៊ីរ៉ង់ បញ្ឈប់ការនាំប្រេងចេញ ។
ក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា តម្លៃប្រេងនឹងបន្ដកើនឡើងខ្ពស់ចំនួន៩ខែ បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បញ្ឈប់ ការនាំចេញប្រេងលក់ឱ្យប្រទេសបារាំង និងអង់គ្លេស ខណៈដែលចិនបង្កើនគោលការណ៍ ឥណទាន របស់ខ្លួន ក្នុងអំឡុងពេលដែលជួយដល់ប្រទេសក្រិចនោះ ។
គួររំលឹកថា គិតចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១១ តម្លៃប្រេងបានបន្ដកើនឡើងខ្ពស់ជាបន្ដបន្ទាប់មកដល់បច្ចុប្បន្ន នេះ ។ ប្រេងនៅញ៉ូវយ៉ក បានកើនឡើងក្នុងមួយបារ៉ែល១២១,១៥ដុល្លារ និងនៅថ្ងៃចន្ទមិ្សលមិញនេះ តម្លៃពាណិ លើទីផ្សារពាណិជ្ជកម្មក្នុងមួយបារ៉ែល១០៥,៤៤ដុល្លារ ។
នៅក្រុងឡុងដ៏ ប្រេងនៅសមុទ្រខាងជើង ដែលដឹកនាំមានតម្លៃថេរនៅឡើយ គឺក្នុងខែមេសា តម្លៃ១២០,១៤ ក្នុង មួយបារ៉ែល តួលេខនេះធៀបនឹងចុងសបា្ដហ៍មុន គឺថ្ងៃសុក្រ នៃការបញ្ចប់កម្រិតតម្លៃបានកើនឡើង៥៦សេនផង ដែរ ។
ដោយឡែក នៅញ៉ូវយ៉ក នៅបន្ដកើនឡើងនៅឡើយ ខណៈដែលភាគខាងលិចរដ្ឋតិចសាស់ សម្រាប់ខែមីនា ខាងមុខតម្លៃប្រេងនឹងកើនឡើង១,៨៤ដុល្លារ ដោយតម្លៃប្រេងក្នុងមួយបារ៉ែល១០៥,០៨ដុល្លារ ។
ផ្អែកតាមការវិភាគកន្លងមកបានគូសបញ្ជាក់ថា នៅពេលដែលតម្លៃប្រេងកើន ឡើងក្នុងមួយបារ៉ែល២០០ដុល្លារ នោះ នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកជាក់ជាមិនខាន ។
លោក ខាសស្ដិន ហ្វ្រិច “Carsten Fritsch” អ្នកវិភាគមួយរូបមកពីធនាគារ “Commerzbank”បានឱ្យដឹងថា “អ៊ីរ៉ង់ បានសម្រេចចិត្ដបញ្ឈប់ការនាំប្រេងចេញទៅកាន់ប្រទេសបារាំង និងអង់គ្លេស នៅថ្ងៃនេះហើយ នេះជាមូល ហេតុមួយដែលញ៉ាំងឱ្យតម្លៃប្រេងនឹងកើនឡើងថ្លៃ” ។
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 463
- Today: 11960
- Total: 4640880