ប្រេងឆៅអាមេរិកកើនឡើងលើសពី១០៥ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃអង្គារ ដែលជាតម្លៃ ខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៩ខែកន្លងមកនេះ ដោយសារការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងរបស់ ប្រទេសអ៊ីរ៉ង់ទៅឲ្យតំបន់អឺរ៉ុប និងការអនុម័តកញ្ចប់ថវិកាជួយដល់ប្រទេសក្រិច ។ ក្នុងទីផ្សារក្រុងញូវយ៉ក កើនឡើង២,០២ដុល្លារ ធ្វើឲ្យប្រេងក្នុងមួយបារ៉ែលមានតម្លៃ១០៥,២៦ដុល្លារ ជាតម្លៃខ្ពស់បំផុតគិតចាប់ពីថ្ងៃ៥ ឧសភា។
ប្រទេសអ៊ីរ៉ង់បានប្រកាសថា ខ្លួនទំនងប៉ះពាល់តិចតួចក្នុងការផ្អាកការផ្គត់ផ្គង់ប្រេងទៅអឺរ៉ុប ។ អ្នកវិភាគនិយាយថា តម្លៃប្រេងកើនឡើងដោយសារការលក់ប្រេងរបស់ប្រទេសអ៊ីរ៉ង់ ទៅឲ្យប្រទេសបារាំងមានចំនួនត្រឹមតែ៣ភាគរយ។ ចំណែកប្រទេសអង់គ្លេសវិញ មិនបាននាំប្រេងចូលពីប្រទេសអ៊ីរ៉ង់អស់រយៈពេល៦ខែមកហើយ។ លោកCaroline Bain អ្នកវិភាគនៃក្រុមហ៊ុនEconomist Intelligence Unit និយាយថា តម្លៃប្រេងកើនឡើងរហ័សមកពីមានក្តីកង្វល់ពីភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងប្រទេសលោកខាងលិច។
ការហាមប្រាមការនាំចេញទៅកាន់ប្រទេសអង់គ្លេស និងបារាំង វាពិតជាមានការប៉ះពាល់តិចតួចបំផុតសម្រាប់ប្រទេសអ៊ីរ៉ង់ តែផ្ទុយទៅវិញធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់ពិភពលោកជួបការលំបាក ។ ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ និយាយនៅថ្ងៃអាទិត្យថា ខ្លួននឹងបញ្ចប់ការនាំប្រេងឆៅទៅ ឲ្យក្រុមហ៊ុនប្រទេសបារាំងនិងអង់គ្លេស ដើម្បីបញ្ចេញប្រតិកម្មតបតប្រឆាំងសហភាពអឺរ៉ុប បន្ទាប់ពីតំបន់នេះបានដាក់ទណ្ឌកម្មលើការនាំប្រេងចេញរបស់ប្រទេសអ៊ីរ៉ង់។ ថែមលើសពីនេះទៀត ពួកគេបានបង្កកប្រាក់ធនាគារកណ្តាលអ៊ីរ៉ង់ ហើយបម្រាមនាំប្រេងចេញចាប់ផ្តើមនៅខែកក្កដា។
លោករដ្ឋមន្ត្រីក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ Rostam Qassemi បានព្រមានកាលពីដើមខែថា រដ្ឋាភិបាលក្រុងTehran អាចកាត់ផ្តាច់ការនាំប្រេងចេញទៅកាន់បណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប។ ក្នុងចំណោមប្រទេសក្នុងទ្វីបអឺរ៉ុបទាំង២៧ដែលជាសមាជិកសហភាពអឺរ៉ុបបានទទួលប្រេងនាំចេញពីប្រទេសអ៊ីរ៉ង់សរុប១៨ភាគរយ។ រដ្ឋាភិបាលអ៊ីរ៉ង់ ក៏កំពុងពិចារណាក្នុងការពង្រីកការហាមប្រាមការនាំប្រេងចេញទៅកាន់ប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុបដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ផ្សព្វផ្សាយ។
ប្រធានក្រុមហ៊ុនប្រេងរដ្ឋអ៊ីរ៉ង់លោកAhmad Qalehbani ត្រូវបានទីភ្នាក់ងារសារព័ត៌មាន Mehr ដកស្រង់សម្តីថា ប្រទេសអ៊ីរ៉ង់ នឹងឈប់លក់ប្រេងឆៅទៅឱ្យគ្រប់ប្រទេសណាដែលចេញប្រតិកម្មប្រឆាំងរដ្ឋាភិបាលក្រុង Tehran។ ប្រទេសប៊ែលហ្សិក ប្រទេសឆែក និងប្រទេសហូឡង់ បានសម្រេចបញ្ឈប់ការទិញប្រេងពីប្រទេសអ៊ីរ៉់ង ស្របពេលប្រទេសក្រិច អេស្ប៉ាញ និងប្រទេសអ៊ីតាលីបានកាត់បន្ថយការទិញចូល។ ក្រុមហ៊ុនធំមួយរបស់ប្រទេសចិន ដែលទិញប្រេងអ៊ីរ៉ង់ច្រើនបំផុតក្នុងចំណោមក្រុមហ៊ុនពីរបានកាត់បន្ថយចំនួនតម្រូវការសម្រាប់ឆ្នាំ២០១២ ដោយមិនដឹងមូលហេតុច្បាស់លាស់ ។
តម្លៃប្រេងដែលកើនឡើងនេះក៏ដោយសារ ដំណោះស្រាយកញ្ចប់ជំនួយថវិកាថ្មីសម្រាប់ប្រទេសក្រិច ដែលនឹងត្រូវអនុម័តស្របពេលមានសេចក្តីសម្រេចចិត្តរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរចិន ក្នុងការពង្រីកទំហំនៃការផ្តល់ប្រាក់កម្ចី។ ម្យ៉ាងទៀត ធនាគារកណ្តាលចិនប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ខ្លួននឹងទម្លាក់អត្រាប្រាក់បម្រុង ហើយបណ្តាធនាគារនានានៅក្រោមឱវាទ ក៏ជាអ្នករក្សាទុកប្រាក់បម្រុងនោះដែរ។ ចំណែកដំណោះស្រាយលើកញ្ចប់ថវិកាក៏បានឈានដល់ភាពជោគជ័យសម្រាប់ប្រទេសក្រិចក្នុងចំនួនទឹកប្រាក់១៣០ពាន់លានអឺរ៉ូ ។
ទឹកប្រាក់នោះ នឹងកាត់បន្ថយប្រាក់បំណុលរបស់ប្រទេសក្រិចពី១៦០ភាគរយមកត្រឹម១២១ភាគរយនៅឆ្នាំ២០២០។ តម្លៃប្រាក់អឺរ៉ូកើនឡើងភ្លាមក្រោយពីសេចក្តីសម្រេចប្រកាសឡើង ។ ប្រសិនបើរដ្ឋាភិបាលក្រុងអាថែនមិនធ្វើតាមកំណែទម្រង់ និងការសន្សំនោះទេ ប្រាក់បំណុលរបស់ប្រទេសក្រិច នឹងកើនឡើងដល់១៦០ភាគរយ។
ស្របពេលជាមួយគ្នានោះដែរ សហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសម៉ិចស៊ីក។ កិច្ចព្រមព្រៀងនោះធ្វើឡើងបន្ទាប់ពីមានកិច្ចចរចានៅឆ្នាំ២០១១ ក្នុងការរុករកប្រេង និងឧស្ម័ន លើផ្ទៃដី១,៥ Acres(មួយ Acres ស្មើ៤.០៤៧ម៉ែត្រការ៉េ) នៅឈូងសមុទ្រម៉ិចស៊ិក និងការបង្កើតក្រុមហ៊ុនរួមគ្នា។ ប្រទេសម៉ិចស៊ីកដែលជាប្រទេសផលិតប្រេងលេខ៧ក្នុងពិភពលោក នៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការរុករកប្រេងក្នុងផ្ទៃបាតសមុទ្រដ៏ជ្រៅនៅឡើយទេ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 580
- Today: 11137
- Total: 4640057