Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

តម្លៃប្រេង​កើន​ឡើង​លើស​ពី​១០៥​​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដោយ​សារ​​ប្រទេស​​អ៊ី​រ៉ង់ និង​ក្រិច
2012-02-22 08:41:38

 

ប្រេងឆៅអាមេរិក​កើនឡើងលើស​ពី១០៥​ដុល្លារ​ក្នុងមួយបារ៉ែលនៅ​ថ្ងៃអង្គារ ដែលជាតម្លៃ ខ្ពស់មិនធ្លាប់​មានក្នុងរយៈ​ពេល៩ខែកន្លង​មកនេះ ដោយសារ​ការកាត់ផ្តាច់​ការផ្គត់​ផ្គង់​ប្រេងរបស់ ប្រទេសអ៊ីរ៉ង់ទៅឲ្យ​តំបន់អឺរ៉ុប  និងការអនុម័ត​​កញ្ចប់​ថវិកាជួយ​ដល់ប្រទេសក្រិច ។ ក្នុងទីផ្សារក្រុង​ញូវយ៉ក កើនឡើង​២,០២​​ដុល្លារ​ ធ្វើឲ្យប្រេង​ក្នុងមួយបារ៉ែល​មាន​តម្លៃ​១០៥,២៦ដុល្លារ​ ជាតម្លៃខ្ពស់បំផុត​គិត​ចាប់​ពី​ថ្ងៃ​៥ ឧសភា។

ប្រទេសអ៊ី​រ៉ង់បាន​ប្រកាសថា ខ្លួនទំនងប៉ះ​ពាល់​តិចតួចក្នុងការផ្អាក​ការផ្គត់ផ្គង់ប្រេង​ទៅ​អឺរ៉ុប ។ អ្នកវិភាគ​និយាយថា តម្លៃ​ប្រេង​កើន​​ឡើង​ដោយ​សារ​​ការ​លក់​ប្រេង​​របស់ប្រទេស​អ៊ីរ៉ង់ ទៅឲ្យប្រទេស​បារាំង​​មានចំនួនត្រឹមតែ៣​​ភាគរយ។ ចំណែកប្រទេស​​អង់គ្លេសវិញ មិន​បាន​នាំប្រេង​ចូលពីប្រទេសអ៊ីរ៉ង់អស់រយៈពេល៦​ខែ​មកហើយ។ លោកCaroline Bain អ្នកវិភាគ​​នៃ​ក្រុម​ហ៊ុន​Economist Intelligence Unit និយាយថា តម្លៃប្រេងកើន​ឡើងរហ័ស​មក​ពី​មាន​ក្តីកង្វល់ពី​ភាព​តានតឹងរវាងប្រទេស​អ៊ី​រ៉ង់ និងប្រទេស​លោក​ខាងលិច។

ការហាមប្រាម​ការនាំចេញ​ទៅ​កាន់​ប្រទេសអង់គ្លេស និងបារាំង វាពិតជា​មាន​ការ​​ប៉ះពាល់​តិច​តួចបំផុត​សម្រាប់ប្រទេស​អ៊ី​រ៉ង់ តែ​ផ្ទុយទៅវិញធ្វើ​ឱ្យ​​តម្លៃប្រេងឡើង​ខ្ពស់​ពិភព​លោក​ជួប​​ការ​​លំបាក ។ ក្រសួងប្រេង​របស់ប្រទេស​អ៊ីរ៉ង់ និយាយនៅ​​ថ្ងៃ​អាទិត្យថា ខ្លួននឹងបញ្ចប់ការ​នាំប្រេងឆៅទៅ ឲ្យក្រុមហ៊ុន​ប្រទេសបារាំង​​និងអង់គ្លេស  ដើម្បី​បញ្ចេញ​ប្រតិកម្មតបត​ប្រឆាំងសហ​ភាពអឺរ៉ុប បន្ទាប់​ពីតំបន់​នេះបានដាក់ទណ្ឌ​កម្មលើការនាំ​ប្រេង​ចេញរបស់ប្រទេស​អ៊ី​រ៉ង់។ ថែមលើស​​ពី​នេះទៀត ពួកគេបាន​បង្កកប្រាក់​ធនាគារ​កណ្តាល​​អ៊ី​រ៉ង់ ហើយបម្រាមនាំ​ប្រេង​ចេញ​ចាប់​ផ្តើម​​នៅ​ខែកក្កដា។

លោករដ្ឋមន្ត្រី​ក្រសួងប្រេងរបស់​ប្រទេស​អ៊ី​រ៉ង់ Rostam Qassemi បានព្រមាន​​កាល​ពី​ដើម​​ខែថា រដ្ឋាភិបាលក្រុង​Tehran ​អាចកាត់​ផ្តាច់ការនាំ​ប្រេងចេញទៅ​កាន់បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប។ ក្នុងចំណោម​ប្រទេសក្នុងទ្វីប​​អឺរ៉ុប​ទាំង២៧​ដែលជាសមាជិក​សហភាពអឺរ៉ុប​បាន​ទទួលប្រេង​នាំចេញពីប្រទេស​អ៊ី​រ៉ង់សរុប១៨​​ភាគ​រយ។ រដ្ឋាភិបាល​អ៊ី​រ៉ង់ ក៏កំពុងពិចារណា​​ក្នុង​ការ​ពង្រីកការ​ហាមប្រាមការ​នាំប្រេងចេញ​ទៅ​​កាន់​ប្រទេសផ្សេង​ទៀតក្នុងសហភាព​អឺរ៉ុបដែរ។ នេះ​បើ​តាម​ទីភ្នាក់ងារព័ត៌​មានអ៊ី​រ៉ង់​ផ្សព្វផ្សាយ​។

ប្រធានក្រុម​ហ៊ុនប្រេង​រដ្ឋអ៊ី​រ៉ង់​លោក​Ahmad Qalehbani ​ត្រូវបានទីភ្នាក់ងារ​​សារ​ព័ត៌​​មាន Mehr ដក​ស្រង់​សម្តី​ថា ប្រទេសអ៊ីរ៉ង់ នឹង​ឈប់​លក់​ប្រេង​ឆៅទៅ​ឱ្យ​គ្រប់ប្រទេស​​ណា​ដែលចេញ​ប្រតិកម្មប្រឆាំង​រដ្ឋាភិបាលក្រុង Tehran។ ប្រទេសប៊ែល​ហ្សិក ប្រទេសឆែក និង​ប្រទេស​ហូឡង់ បានសម្រេច​បញ្ឈប់ការ​ទិញ​ប្រេង​​ពីប្រទេសអ៊ី​រ៉់ង ស្របពេល​ប្រទេស​ក្រិច អេស្ប៉ាញ និងប្រទេសអ៊ី​តាលីបានកាត់​បន្ថយ​​ការ​ទិញចូល។ ក្រុមហ៊ុនធំមួយ​របស់ប្រទេស​ចិន ដែលទិញប្រេងអ៊ី​រ៉ង់ច្រើនបំផុតក្នុង​ចំណោមក្រុម​ហ៊ុនពីរបាន​កាត់​បន្ថយចំនួន​តម្រូវការសម្រាប់​ឆ្នាំ​២០១២  ដោយមិនដឹង​មូលហេតុច្បាស់​លាស់ ។

តម្លៃប្រេងដែល​កើនឡើងនេះក៏ដោយ​សារ ​ដំណោះស្រាយកញ្ចប់​ជំនួយថវិកាថ្មីសម្រាប់​​ប្រទេសក្រិច ដែលនឹងត្រូវ​អនុម័ត​ស្រប​​ពេល​មានសេចក្តី​សម្រេចចិត្តរបស់​ប្រទេស​មហា​​អំណាចសេដ្ឋកិច្ច​ទីពីរចិន ក្នុងការពង្រីកទំហំ​នៃ​ការ​​ផ្តល់ប្រាក់កម្ចី។ ម្យ៉ាងទៀត ធនាគារ​កណ្តាល​​ចិន​​ប្រកាស​កាល​ពីថ្ងៃសៅរ៍សប្តាហ៍​មុនថា ខ្លួន​នឹង​ទម្លាក់អត្រា​ប្រាក់​បម្រុង ហើយបណ្តា​​ធនា​គារនានានៅ​ក្រោមឱវាទ ក៏ជាអ្នករក្សាទុក​ប្រាក់​បម្រុងនោះ​ដែរ។ ចំណែកដំណោះ​ស្រាយលើ​កញ្ចប់​ថវិកា​​ក៏បានឈានដល់ភាព​ជោគជ័យ​សម្រាប់​ប្រទេសក្រិចក្នុងចំនួន​ទឹកប្រាក់១៣០​ពាន់​លានអឺរ៉ូ ។

ទឹកប្រាក់នោះ នឹងកាត់បន្ថយ​​ប្រាក់​បំណុលរបស់ប្រទេស​ក្រិចពី១៦០ភាគរយ​មក​​ត្រឹម១២១ភាគរយ​នៅឆ្នាំ២០២០។ តម្លៃ​ប្រាក់​អឺរ៉ូកើនឡើងភ្លាមក្រោយពីសេចក្តីសម្រេច​ប្រកាសឡើង ។ ប្រសិនបើរដ្ឋាភិបាល​ក្រុង​អាថែន​មិន​ធ្វើ​តាមកំណែទម្រង់ និងការ​សន្សំ​នោះ​ទេ ប្រាក់​បំណុលរបស់ប្រទេសក្រិច នឹង​កើន​ឡើង​ដល់​១៦០ភាគរយ។
ស្របពេលជា​មួយគ្នានោះដែរ សហរដ្ឋ​អាមេរិក​បានចុះកិច្ចព្រមព្រៀង​ជា​មួយប្រទេស​ម៉ិចស៊ីក។ កិច្ចព្រមព្រៀង​នោះ​​ធ្វើ​ឡើងបន្ទាប់​ពីមានកិច្ច​ចរចានៅឆ្នាំ២០១១ ក្នុង​ការរុក​រក​ប្រេង និងឧស្ម័ន លើផ្ទៃដី១,៥ Acres​​(មួយ Acres ស្មើ៤.០៤៧​ម៉ែត្រការ៉េ) ​នៅឈូង​សមុទ្រ​ម៉ិចស៊ិក និងការបង្កើត​ក្រុមហ៊ុនរួមគ្នា។ ប្រទេសម៉ិចស៊ីកដែលជា​ប្រទេសផលិត​ប្រេងលេខ៧ក្នុង​ពិភពលោក នៅមិនទាន់​មានសមត្ថ​ភាព​គ្រប់គ្រាន់សម្រាប់​ការរុករកប្រេង​ក្នុងផ្ទៃ​បាតសមុទ្រ​ដ៏ជ្រៅនៅ​ឡើយទេ ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 583
  • Today: 11408
  • Total: 4640328