វ្យ៉ែន៖ ទីភ្នាក់ងារ ឃ្លាំមើល ថាមពលអាតូមិក អន្តរជាតិ ហៅកាត់ថា IAEA បាននិយាយនៅថ្ងៃពុធ ទី២២ ខែកុម្ភៈ នេះថា ក្រុមអ្នកធ្វើ ទស្សនកិច្ចទៅកាន់ រដ្ឋធានីតេអ៊ីរ៉ង់ ដើម្បីពិភាក្សាកម្មវិធី នុយក្លេអ៊ែរ របស់ប្រទេសនេះ បាន ត្រៀមខ្លួន យ៉ាងល្អិតល្អន់ដើម្បី បញ្ចុះបញ្ចូលប្រទេសអ៊ីរ៉ង់ឲ្យ យល់ព្រមបើកទូលាយ នូវកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន ប៉ុន្តែអ្វីៗទាំងអស់បានឈាន ទៅរកផ្លូវ បរាជ័យ ពីព្រោះតែអ៊ីរ៉ង់ មិនព្រមឲ្យក្រុមមន្ត្រី IAEA ចូលទៅមើលមូលដ្ឋានយោធាដែលគេបាន ដាក់នៅក្បែររោងចក្រនុយក្លេអ៊ែរនោះឡើយ។
គេហទំព័រទូរទស្សន៍ Channel News Asia បានចេញផ្សាយព័ត៌មាននៅថ្ងៃពុធ នេះទៀតថា ទីភ្នាក់ងារ IAEA បានចេញនូវសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការបំពេញទស្សនកិច្ចរបស់ខ្លួន នៅប្រទេសអ៊ីរ៉ង់ ហើយក្នុងសេចក្តី ថ្លែងការណ៍ នោះដែរមានអត្ថន័យថា យើងបានរៀបចំនូវ កិច្ចព្រមព្រៀង ដែលមាននូវឯកសារមួយ ចំនួនអម ជាមួយ ក្នុងគោលដៅដោះស្រាយបញ្ហាជាប់ គាំងទាំងឡាយជាមួយប្រទេសអ៊ីរ៉ង់ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែជាអកុសល កិច្ចព្រម ព្រៀងមិនត្រូវបានធ្វើឡើយសូម្បីបន្តិចនោះទេ។
លោកប្រធាន IAEA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកទៀតថា យើងមាន ការសោកស្តាយ ណាស់ ដែលអ៊ីរ៉ង់មិនព្រមទទួលយកនូវសំណូមពរជាលើកទីរពីរ របស់យើង ក្នុងការធ្វើទស្សនកិច្ចនៅរោងចក្រ នុយក្លេអ៊ែរ ផាជីន នោះ។ យើងខិតខំរក្សាទំនាក់ទំនងជា មួយ អ៊ីរ៉ង់លើបញ្ហា នេះយ៉ាងល្អ ប៉ុន្តែគ្មានកិច្ច ព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនោះទេ។
គួរបញ្ជាក់ផងដែរថាសេចក្តីថ្លែងការណ៍បានចេញបន្ទាប់ពីមន្ត្រី IAEA បានត្រឡប់មកពីធ្វើទស្សនកិច្ច វិញពីទី ក្រុងតេអ៊ីរ៉ង់ ដោយគ្មានលទ្ធផលអ្វីសោះ។ ស្ថានការណ៍នៅពេលនេះដែរ គឺ គេមិនទាន់មានចំណាត់ការណាមួយ ចំពោះប្រទេសអ៊ីរ៉ង់នោះទេ ដោយគេបាននិយាយថា កិច្ច ពិភាក្សាលើកទីពីរនេះ បានធ្វើឡើងប្រកបដោយការ យោគយល់គ្នាទៅមករវាងអ៊ីរ៉ង់ និង IAEA ហើយភាគីទាំងពីររំពឹងថានឹងមានកិច្ចពិភាក្សាបន្ថែមទៀតនៅថ្ងៃមុខ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 578
- Today: 11523
- Total: 4640443