វ៉ាស៊ីនតោនៈយោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិក ស្នើឱ្យកាត់បន្ថយការយកពន្ធ លើសារជីវកម្មប្រមាណ ២៨ភាគរយ ។
លោក ធីម៉ូធី ហ្គីណឺ “Timothy Geithner”ប្រធានរតនាគារសហរដ្ឋអាមេរិក បានលើកឡើងថា រដ្ឋាភិបាល សហរដ្ឋ អាមេរិក គ្រោងកាត់បន្ថយពន្ធលើសារជីវកម្មប្រមាណ២៨ភាគរយ ។
លោក ហ្គីណឺ បានគូសបញ្ជាក់ថា “ប្រព័ន្ធនៃការយកពន្ធលើពាណិជ្ជកម្មរបស់ យើងសព្វថ្ងៃ មិនប្រសើរដោយសារ កំណើនសេដ្ឋកិច្ច និងការបង្កើនការងារធ្វើនៅសហរដ្ឋអាមេរិក” ។
រដ្ឋាភិបាលរបស់លោក បារ៉ាក់ អូបាម៉ា ស្នើឱ្យបន្ថយពន្ធលើសារជីវកម្មក្នុងកម្រិតទាប ដោយគិតចាប់ពី៣៥ភាគរយ មកត្រឹម២៨ភាគរយវិញ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការសារជីវកម្ម និងកាត់បន្ថយផលប៉ះពាល់ដល់សារជីវកម្ម ទាំងឡាយមិនឱ្យលើសពី២៥ភាគរយឡើយ ៕