នេប៉ាល់ៈ យោងតាមគេហ ទំព័រនេប៉ាល់ “នេប៉ាល់ញ៉ូវស៍” ចុះផ្សាយ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១២ថា ធនាគារ រ៉ាស្ដ្រា “Nepal Rastra Bank” បង្កើនការនាំចូល មាសចំនួន ២០គីឡូក្រាម ក្នុងមួយថ្ងៃ ។
ដោយសារតែតម្រូវ ការសហគ្រិនមាស ធនាគារខាងលើ បានកំណត់ដោយបង្កើន ការនាំចូលមាសក្នុង មួយរហូតដល់ ២០គីឡូក្រាម ។ គួរបញ្ជាក់ថា កាលពីមុនមាន ត្រឹមតែ ១៥គីឡូក្រាមប៉ុណ្ណោះ ។
សមាគមលក់ចេញ-ទិញចូលមាស-ប្រាក់នៅក្នុងប្រទេសនេប៉ាល់ បានលើកឡើងថា ការបង្កើនការនាំចូលមាសត្រូវ តែមានដដែល ព្រោះថា តម្រូវការប្រើប្រាស់ ក្នុងស្រុកចេះតែកើនឡើង ហើយការនាំចូលអាចឈានដល់៣៥គីឡូ ក្រាមក្នុងមួយថ្ងៃ នាពេលអនាគត ក្នុងបរិមាណនៅថេរ ។
ក្រុមពាណិជ្ជករទាំងឡាយលើកឡើងថា មាសដែលបាននាំចូលច្រើនជាងគេ គឺនាំចូលពីប្រទេសឥណ្ឌា ។ ការនាំចូល មាសទាំងនោះនឹងមានលក្ខណៈស្របច្បាប់ ៕