Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ចិនអាចប្រឈមមុខ ទៅនឹងវិបត្តិសេដ្ឋកិច្ច ប្រសិនបើគ្មានការ ធ្វើកំណែទម្រង់
2012-02-24 15:00:55

ប៉េកាំង៖ ប្រទេសចិនក្នុងរយៈពេល ២០ឆ្នាំខាងមុខ អាចប្រឈមមុខទៅនឹងវិបត្តិសេដ្ឋកិច្ច ប្រសិនបើ ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ មិនចាត់វិធានការណ៍ក្នុងការធ្វើកំណែទម្រង់ លើផ្នែកសំខាន់ៗ ជាបន្ទាន់។ នេះបើយោងតាមសារព័ត៌មាន Wall street ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែ កុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ ដែលបានលើកឡើងរបាយការណ៍របស់ធនាគារពិភពលោក និងអ្នកស្រាវជ្រាវប្រចាំរដ្ឋាភិបាលចិន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២នេះ បានឲ្យដឹងតាមរយៈសេចក្តីរាយការណ៍ថា កំណើនសេដ្ឋកិច្ចប្រទេសចិន ក្នុងឆ្នាំ២០៣០ខាងមុខ អាចប្រឈមមុខទៅនឹងហនិភ័យ និងការធ្លាក់ចុះដែលបង្កឲ្យមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោកនេះ ធ្លាក់ចេញពីដំណែងរបស់ខ្លួនបាន។

តាមរយៈសារព័ត៌មានបានបង្ហាញថា សេចក្តីរាយការណ៍ដែលត្រូវបានរៀបចំឡើង ដោយធនាគារពិភពលោក និងមជ្ឈមណ្ឌលស្រាវជ្រាវការអភិវឌ្ឍន៍ ក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាជាតិមួយនេះ ត្រូវបានរិះគន់ដោយបណ្តាម្ចាស់ក្រុមហ៊ុននានា ក្នុងប្រទេសចិន ដោយពួកគេបានបង្ហាញការបដិសេធ មិនទទួលយកលទ្ធផលនៃសេចក្តីរាយការណ៍នេះឡើយ។

បទបង្ហាញរបស់លោក Robert Zoellick ប្រធានធនាគារពិភពលោក ក្នុងសន្និសីទសារព័ត៌មាន ក្នុងទី ក្រុង ប៉េកាំង មានបំណងផ្តោតសំខាន់លើឥទ្ធិពលនៃមេដឹកនាំ ទៅលើអនាគតរបស់ប្រទេសចិន។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េងកាំង ធ្លាប់បានចេញបទបញ្ជាហាមឃាត់ការធ្វើវិនិយោគទុនរបស់ ពួកបរទេសលើផ្នែកនានាដូចជា ថាមពល ហិរញ្ញវត្ថុ ធនាគារ និងទូរគមនាគមន៍ជាដើម ដោយសារ បញ្ហាវិបត្តិមួយចំនួន៕

Photo by DAP-NEWS





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 572
  • Today: 11590
  • Total: 4640510