វៀតណាមៈ យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ថា ប្រាក់ដុង វៀតណាម ធ្លាក់ចុះ ៣ភាគរយ នៅក្នុងឆ្នាំ២០១២ ។
ដៃគូគ្រប់គ្រង អ៊នស្ស និង យ៉ាង នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក “Asia-Pacific Area Managing Partner of Ernst & Young”បានឱ្យដឹងថា រូបិយប័ណ្ណវៀតណាម “ប្រាក់ដុង” នឹងបន្ដធ្លាក់ចុះ ខណៈដែលម៉ាក្រូសេដ្ឋកិច្ចមិន សូវមានស្ថិរភាពនៅក្នុងឆ្នាំនេះ ហើយថ្មីៗនេះប្រាក់ដុង ធ្លាក់ចុះ៣ភាគរយ ធៀបនឹងប្រាក់ដុល្លារ ។
លោក លូ ប៉ាហ្គូទី “Lou Pagnutti” នាយកគ្រប់គ្រងតំបន់អាស៊ី-ប៉ាស៊ីហ្វិក “E&Y” បានលើកឡើងថា អត្រា អតិផរណានៅក្នុងប្រទេសវៀតណាម ក្នុងឆ្នាំនេះប្រមាណ១១,៥ភាគរយ តួលេខនេះធៀបនឹងឆ្នាំមុនទាបជាង គឺ មានរហូតដល់១៨,៦ភាគរយ ។
លោក លូ បានគូសបញ្ជាក់ថា អតិផរណាកើនឡើង ដោយសារអត្រាតម្លៃ ផលិតមួយចំនួនកើនឡើងខ្ពស់ ក្នុងនោះ មាន ប្រភពថាមពល ប្រេង និងប្រាក់ឈ្នួលវិស័យសាធារណៈកើនឡើងខ្ពស់ ។
លោក លូ រំពឹងថា ប្រាក់ដុង វៀតណាម ធ្លាក់ចុះ៣ភាគរយ ដោយអត្រាប្ដូរប្រាក់បច្ចុប្បន្ន ក្នុងមួយដុល្លារស្មើនឹង ២១,៧០០ដុង ៕