Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ទំនាក់ទំនង ពាណិជ្ជកម្ម រវាងឥណ្ឌា-អ៊ីរ៉ង់ “ដំណើរការកាន់ តែប្រសើរ”
2012-03-19 08:55:16

ញ៉ូវដេលីៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១២ថា កិច្ចទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌា និងអ៊‌ីរ៉ង់ “ដំណើរការកាន់តែប្រសើរ” ។

មេដឹកនាំឥណ្ឌាមួយរូប ដែលបានទៅកាន់ប្រទេសអ៊‌ីរ៉ង់ ដើម្បីបង្កើនកិច្ចសហប្រតិបត្ដិការជាមួយអ៊‌ីរ៉ង់ ទទួលបានលទ្ធផលជោគជ័យ ពោលគឺមាន “ដំណើរការកាន់តែប្រសើរ” ។

ជុំវិញកិច្ចការទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស អ៊‌ីរ៉ង់ និងឥណ្ឌា ត្រូវបានសហរដ្ឋអាមេរិក គំរាម កំហែងម្ដងរួចហើយ ដោយនឹងដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌា បើសិនជាប្រទេសឥណ្ឌា នៅបន្ដកិច្ច សហការជាមួយរដ្ឋាភិបាលតេរ៉ង់ ពិសេសការនាំចូលប្រេងពីអ៊‌ីរ៉ង់។

គួររំលឹកថា កាលពីសបា្ដហ៍មុន គណៈប្រតិភូចំនួន៨០នាក់ បានបើកកិច្ចប្រជុំបណ្ដាប្រទេសនៅឈូង សមុទ្រពែរ ដើម្បី ពិភាក្សាលើបញ្ហាពាណិជ្ជកម្មឥណ្ឌា ដោយឱ្យឥណ្ឌាចូលរួមដេញ ថ្លៃលើការនាំប្រេង ចេញដ៏ធំជាងគេមកពីអ៊‌ីរ៉ង់។ កិច្ចពិភាក្សាគ្នានេះមានរយៈពេល ០៥ថ្ងៃ ។

លោក រ៉ាហ្វីក អាមីដ “Rafeeque Ahmed” ប្រធានសហព័ន្ធអង្គការនាំចេញដ៏ធំ នៅក្នុងប្រទេសឥណ្ឌា បានលើកឡើងថា តាមរយៈការបំពេញទស្សនកិច្ចរបស់មន្ដ្រីជាន់ខ្ពស់ឥណ្ឌា មន្ដ្រីរូបនោះបានគូសបញ្ជាក់ថា “ការបំពេញទស្សនកិច្ចមានដំណើរការរលូន” ។

លោក អាមីដ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន អា អេហ្វ ប៉េ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា “យើង មានការចាប់អារម្មណ៍តាមរយៈការទិញផលិតផលទាំងឡាយពីអ៊‌ីរ៉ង់” ។

លោកបានបន្ថែមថា “យើងបានពិភាក្សាគ្នា អំពីកាឡានុវត្ដន៍ភាពលើ ម្ហូបអាហារ ម្ហូបអាហារកែច្នៃ ថ្នាំពេទ្យ យាន យន្ដ និងសម្ភារៈរួមទាំងទំនិញផ្សេងៗ”





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 418
  • Today: 3290
  • Total: 4644564