ថ្មីៗនេះ គេហទំព័រ BBC ចុះផ្សាយថា ការនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះ ក្នុងខែមករា ដែលនេះជាការធ្លាក់ចុះដ៏អាក្រក់ជាងគេ ក្នុងរយៈពេលជាង២ឆ្នាំ ចុងក្រោយនេះ កំពុងបង្កក្ដីបារម្ភអំពីការថយចុះនៃសេដ្ឋកិច្ចរបស់ខ្លួន។
ការនាំចេញបានធ្លាក់ចុះ ០,៥% ទាបជាងឆ្នាំកន្លងទៅ ដោយសារតម្រូវការធ្លាក់ចុះ និងរោងចក្រមួយចំនួនបានបិទទ្វារអំឡុងរដូវបុណ្យចូលឆ្នាំ។
ទន្ទឹមនឹងនេះ ការនាំចូលបានធ្លាក់ចុះ ១៥,៣% ដែលការធ្លាក់ចុះនេះ ដោយសារការខិតខំពង្រឹងតម្រូវការក្នុងស្រុកក្នុងគោលបំណងបន្ថយការនាំចេញ។
ការនាំចេញជាចលករចម្បងក្នុងការជំរុញសន្ទុះសេដ្ឋកិច្ចចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការថយចុះនៃសេដ្ឋកិច្ចអាមេរិក និងវិបត្តិបំណុលអឺរ៉ុប ដែលជាទីផ្សារធំជាងគេរបស់ចិន ជាដើមចមធ្វើឲ្យការនាំចេញនេះមានការធ្លាក់ចុះ។
តួលេខផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រថា ពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបបានធ្លាក់ចុះជាង ៧% ក្នុងខែមករា។
ស្របគ្នានេះ ក្រុមអ្នកវិភាគបានឲ្យដឹងថា ការបន្តនៃវិបត្តិបំណុលក្នុងតំបន់អឺរ៉ូ នឹងក្លាយជាការគំរាមកំហែងដ៏ធំលើកំណើនសេដ្ឋកិច្ចចិន៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 412
- Today: 8872
- Total: 4637792