ប្រ៊ូសស៊ែលៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១១ ថា បណ្ដាល ប្រទេសនៅ អឺរ៉ុប តាមរយៈធនាគារ “Eurozone ” បានឯកភាពគ្នា ផ្ដល់ប្រាក់កម្ចីប្រមាណ ១៥០ពាន់លានអឺរ៉ូ ស្មើនឹង១៩៥ពាន់លាន ដុល្លារសហរដ្ឋអាមេរិក ដល់មូលនិធិរូបិយវត្ថុអន្ដរជាតិ ហៅកាត់ “ IMF ” ដើម្បីដោះស្រាយ វិបត្ដិបំណុល ដែលកើតឡើង ។
ធនាគារកណ្ដាល “Eurozone” បានសម្រេចផ្ដល់ប្រាក់កម្ចី ប្រមាណ ១៥០ពាន់លានអឺរ៉ូ ដល់អាយ អឹម អេហ្វ ក្នុងគោលបំណង ដើម្បីបង្កើនប្រភពទុន ប្រមាណ ២០០ពាន់លានអឺរ៉ូ ក្នុងការជួយជ្រោមជ្រែង ដល់ការដោះស្រាយវិបត្ដិ បំណុល ។
ប្រភពព័ត៌មានឱ្យចុះផ្សាយថា កិច្ចព្រមព្រៀង នៃការផ្ដល់ប្រាក់កម្ចីនេះ មានការចូលរួមពីបណ្ដាប្រទេស ជាសមាជិក សហគមន៍ អឺរ៉ុបចំនួន៩ផងដែរ ។
យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ក្នុងនោះមាន ថ្នាក់រដ្ឋមន្ដ្រីហិរញ្ញវត្ថុផងដែរ បាន លើក ឡើងឱ្យដឹងថា “អង់គ្លេសបានចង្អុលបង្ហាញថា ធនាគាររបស់ខ្លួន នឹងបន្ដការចែកចាយ នៅដើមឆ្នាំថ្មី ដោយធ្វើការជាលក្ខណៈ ក្របខ័ណ្ឌជាមួយក្រុមជី២០” ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា សម្រាប់បណ្ដាប្រទេសចំនួន៤ទៀត ដែលមិនមែនជាសមាជិករបស់ អឺរ៉ូហ្សូន ក្នុងនោះមាន សាធារណរដ្ឋ “ Czech Republic”, ដាណឺម៉ាក, ប៉ូឡូញ និងស្វីស ក៏បានសន្យារួមគ្នាមួយ ផងដែរថា នឹងអនុវត្ដន៍ តាមលក្ខខណ្ឌដ៏សមរម្យ ហើយនឹងធ្វើការចែករំលែកគ្នា ដល់អាយ អឹម អេហ្វ ដែរ ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ច្បាស់ថា បណ្ដាប្រទេសជាសមាជិក របស់អឺរ៉ូហ្សូនដទៃៗទៀត ការអត្ថាធិប្បាយ ទាំង ឡាយនឹងលើកយកជាកម្មវត្ថុមួយ ដើម្បីទទួលការសម្រេចពីសភាផងដែរ លើចំណុចទាំងអស់នេះ ។
សេចក្ដីប្រកាសព័ត៌មានខាងលើ បានបន្ដឱ្យដឹងទៀតថា “សហគមន៍អឺរ៉ុប នឹងស្វាគមន៍ចំពោះសមាជិករបស់ក្រុមជី ២០ និង ក្រុមសមាជិក ដែលមានឥទ្ធិពល ផ្នែកហិរញ្ញវត្ថុ និងជាសមាជិករបស់ អាយ អឹម អេហ្វ ដើម្បីចូលរួមចំណែក ជួយគាំទ្រដល់ អាយ អឹម អេហ្វ ក្នុងគោលបំណងបង្កើនប្រភពទុន ” ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 400
- Today: 9388
- Total: 4638308