Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អត្រាអ្នកគ្មាន ការងារធ្វើ នៅក្នុងប្រទេស បារាំង កើនឡើង
2011-12-28 10:25:17

 

ប៉ារីសៈ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១១ ថា អត្រាអ្នកគ្មានការងារ ធ្វើនៅក្នុងប្រទេសបារាំង ក្នុងខែវិច្ឆិកា ឆ្នាំ ២០១១ កើនឡើង ។

ទិន្នន័យផ្លូវការមួយបានឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា អត្រានៃអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសបារាំងក្នុងខែ វិច្ឆិកា ឆ្នាំ ២០១១ កើនឡើង ។ ការកើនឡើងនេះដោយសារតែសេដ្ឋកិច្ចរបស់បារាំងចុះថយ និងប្រឈមមុខនឹង បញ្ហាបំណុលផងដែរ ម្លោះហើយនេះជាបញ្ហាផ្ទួនៗគ្នាដែរសម្រាប់បារាំង ។

តួលេខមួយចំនួនបានពីក្រសួងការងារបានឱ្យដឹងថា មានអ្នកស្វែងរកការងារធ្វើប្រមាណ២៩.៩០០នាក់ បើផ្អែក តាមរបាយការណ៍មួយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១១ បរិមាណនេះមានកំណើន ១,១ភាគរយ ធៀបនឹងឆ្នាំគឺបានកើន ឡើង* ៥,២ភាគរយ ។

គេបានដឹងច្បាស់ថា កម្រិតនៃអត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសបារាំងកើនឡើងខ្ពស់បំផុតនោះ គឺនៅក្នុងឆ្នាំ ១៩៩៩ ។ សរុបតម្រូវការការងារនៅក្នុងប្រទេសនេះមានប្រមាណ ២.៨៤៤លាននាក់ ។

លោក សាវីយើ ប៊ែរត្រង់ “Xavier Bertrand” រដ្ឋមន្ដ្រីក្រសួងការងារបារាំងបានថ្លែងថា “យើងបានកត់សម្គាល់ ឃើញថា ចំនួននៃអ្នកស្វែងរកការងារ ធ្វើមានសន្ទុះ កើនឡើង នេះជាលទ្ធផលដោយផ្ទាល់តាមរយៈការមើលឃើញ ជាក់ស្ដែងអំពីស្ថានភាពសេដ្ឋកិច្ចមានការកើនឡើងយឺត” ។

នៅក្នុងត្រីមាសទី៣ ឆ្នាំ ២០១១ អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសបារាំងកើនឡើង២ភាគរយ ខណៈដែល សន្ទទស្សន៍សេដ្ឋកិច្ចលើពិភពលោកងើបឡើងវិញ ប្រមាណជា ៩,៣ពិន្ទុប៉ុណ្ណោះ ។

ដើម្បីបង្កើតឱ្យមានឱកាសការងារកាន់តែប្រសើរឡើងនោះ រដ្ឋាភិបាលបារាំងនឹងធ្វើការកោះប្រជុំគ្នាដើម្បីពិភាក្សា លើបញ្ហានៃអត្រាអ្នកគ្មានការងារធ្វើ ដោយកិច្ចប្រជុំមួយនោះនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១២ ខាងមុខ ៕

Photo by DAP-NEWS





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,265.104,865.10
1oz ABC Bullion Cast Bar
4,375.903,995.90
100g ABC Bullion Bar
14,029.8012,929.80
1kg ABC Bullion Silver
1,702.301,352.30
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 514
  • Today: 6755
  • Total: 4622031