កាលពីថ្ងៃចន្ទ រដ្ឋមន្រី្តការបរទេសជប៉ុន កូអ៊ិឆិរូ ហ្កិមបាក់ បានព្យាយាមជំរុញ សហភាពមីយ៉ានម៉ាឱ្យធ្វើកំណែទម្រង់ ដែលផ្តួចផ្តើមគំនិត ដោយប្រធានាធិបតី ថេន សេន ដែលបានកាន់តំណែង៩ខែមកហើយ និងអំពាវនាវឱ្យមានការពិភាក្សា កិច្ចព្រមព្រៀងវិនិយោគទ្វេភាគី ដើម្បីជួយស្តារឡើងវិញនូវសេដ្ឋកិច្ចក្នុងប្រទេស ដែលផ្តាច់ខ្លួនឯកោជាយូរមកហើយនោះ។
យោងតាមគេហទំព័រជប៉ុនក្យូដូ បានឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ថា ការទំនាក់ទំនងការទូតជាបន្តបន្ទាប់ ចុងក្រោយបង្អស់ ដោយប្រទេសដែលមាន សេដ្ឋកិច្ចខ្លាំងក្លាជាច្រើន លោក ហ្កិមបាក់ បានបង្ហាញថា ជប៉ុនត្រៀមខ្លួនរួចជាស្រេចក្នុងការរុញច្រានមីយ៉ានម៉ា ឱ្យមានការផ្លាស់ប្តូរខ្លួនចូលក្នុងប្រទេសប្រជាធិបតេយ្យ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសតំបន់ជនបទ។
បន្ទាប់ពីជំនួបជាមួយលោក ថេន សេន និងរដ្ឋមន្រ្តីការបរទេស Wunna Maung Lwin ក្នុងទីក្រុងដាច់ស្រយាល Naypyitaw លោក ហ្កិមបាក់ និងពិភាក្សាជាមួយ មេដឹកនាំគណបក្សប្រឆាំង ដែលទទួលជ័យលាភី ពានរង្វាន់ណូបែល លោកស្រី អ៊ុង សាន ស៊ូជី នៅពេលល្ងាចក្នុងផ្ទះនៅទីក្រុងយ៉ាំហ្គូន ដែលជាទីក្រុងពាណិជ្ជកម្មដ៏ធំ ដែលលោកស្រីស៊ូជីចំណាយពេល២១ឆ្នាំ ជាប់ឃុំឃាំងបំបិទសេរីភាព មុនពេលដោះលែងកាលពីខែវិច្ឆិកា ឆ្នាំ២០១០។
គួរបញ្ជាក់ឱ្យដឹងថា ប្រទេសជប៉ុន បានបន្តផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ សម្រាប់ប្រទេសភូមា ប៉ុន្តែខ្លួនបានបញ្ឈប់ជំនួយសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០០៣ បន្ទាប់ពីមានការចាប់ ឃុំខ្លួនជ័យលាភីណូបែលសន្តិភាពអន្តរជាតិ លោកស្រី ស៊ូជី ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,227.40 | 4,807.40 | |
1oz ABC Bullion Cast Bar | ||
4,332.20 | 3,932.20 | |
100g ABC Bullion Bar | ||
13,894.40 | 12,594.40 | |
1kg ABC Bullion Silver | ||
1,685.10 | 1,335.10 |
Powered by: Ngoc Thanh NTGold
- Online: 368
- Today: 8917
- Total: 4665946