ញូវយ៉កៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១១ ថា អ្នកសេដ្ឋកិច្ច មួយរូបលើក ឡើងថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះត្រីគុណក្នុងឆ្នាំ ២០១២ ។
អ្នកសេដ្ឋកិច្ចមួយរូបនៅ “Wall Street ” បានព្រមានថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក នឹងធ្លាក់ចុះត្រីគុណ ហើយការ ធ្លាក់ចុះនេះនៅ ផ្ដើមនៅឆ្នាំក្រោយ ដែលជាការដាក់សម្ពាធមួយដ៏ធ្ងន់ដល់ពលរដ្ឋអាមេរិកាំងទាំងមូល ។
លោក អេឌិន ហារីស “ Ethan Harris ” សហប្រធានអ្នកស្រាវជ្រាវ សេដ្ឋកិច្ចពិភពលោក នៅធនាគារ "America Merrill Lynch " បាននិយាយថា ទោះបីជាថ្មីៗនេះស្ថានភាពសេដ្ឋកិច្ច របស់អាមេរិក មានសន្ទុះកើនឡើងមែន តែ នៅក្នុងឆ្នាំ ២០១២ នឹងធ្លាក់ចុះម្ដងទៀតទៅវិញ ។
លោក ហារីស បានជួបជាមួយ ទីភ្នាក់ងារស៊ីនហួ ហើយលោកបានលើកឡើងថា “នៅក្នុងឆ្នាំនីមួយៗ មានសន្ទុះងើបឡើងវិញមែន យើងក៏បានដឹង អំពីការងើបឡើងវិញនេះដែរ ប៉ុន្ដែពេលខ្លះ មានការជាប់គាំង ដែលនេះជាមូលហេតុមួយ ញាំងឱ្យកំណើនសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក ប្រឈមមុខនឹងការធ្លាក់ចុះ យ៉ាងគំហុកបាន” ។
លោកបានរំពឹងថា ភាពជាប់គាំងទាំងឡាយ នឹងជាប់ពាក់ព័ន្ធនឹងប្រតិបតិ្តការមួយចំនួន ដែលកំពុងនឹងបន្ដកើតមានឡើងនៅ អឺរ៉ុប ហើយជាឥទ្ធិពលមួយ ដល់សហរដ្ឋអាមេរិក ។
អ្នកសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ទៀតថា “ថ្វីត្បិតតែសេដ្ឋកិច្ចនៅអាមេរិក មានសន្ទុះកើនឡើង ដូចជាដឹងនាពេល បច្ចុប្បន្ននេះ មែន តែនៅមានភាពជាប់គាំងនៅកើតឡើង ដែលនេះជាចំណុចខ្សោយមួយ ធ្វើឱ្យអាមេរិកមិនអាច ងើបឡើងវិញបានដូចគ្រាមុនៗលឿនបាន” ។
លោកហារីស បានបញ្ជាក់ថា ភាពជាប់គាំងទី១ នោះ គឺដោយសារតែបញ្ហាបំណុល នៅអឹរ៉ុប មិនទាន់ដោះស្រាយបាន នៅ ឡើយ ហើយបញ្ហានេះ បណ្ដាលឱ្យសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក នៅឆ្នាំក្រោយត្រូវថមថយ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,217.10 | 4,817.10 | |
1oz ABC Bullion Cast Bar | ||
4,332.80 | 3,942.80 | |
100g ABC Bullion Bar | ||
13,890.30 | 12,740.30 | |
1kg ABC Bullion Silver | ||
1,692.10 | 1,342.10 |
Powered by: Ngoc Thanh NTGold
- Online: 107
- Today: 2230
- Total: 4681838