Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អ្នកសេដ្ឋកិច្ចៈ សេដ្ឋកិច្ច អាមេរិក នឹងធ្លាក់ចុះ ត្រីគុណ នៅក្នុងឆ្នាំ ២០១២
2011-12-21 15:54:26

 

ញូវយ៉កៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១១ ថា អ្នកសេដ្ឋកិច្ច មួយរូបលើក ឡើងថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះត្រីគុណក្នុងឆ្នាំ ២០១២ ។

អ្នកសេដ្ឋកិច្ចមួយរូបនៅ “Wall Street ” បានព្រមានថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក នឹងធ្លាក់ចុះត្រីគុណ ហើយការ ធ្លាក់ចុះនេះ​នៅ ផ្ដើមនៅឆ្នាំក្រោយ ដែលជាការដាក់សម្ពាធមួយដ៏ធ្ងន់ដល់ពលរដ្ឋអាមេរិកាំងទាំងមូល ។

លោក អេឌិន ហារីស “ Ethan Harris ” សហប្រធានអ្នកស្រាវជ្រាវ សេដ្ឋកិច្ចពិភពលោក នៅធនាគារ "America Merrill Lynch " បាននិយាយថា ទោះបីជាថ្មីៗនេះស្ថានភាពសេដ្ឋកិច្ច របស់អាមេរិក មានសន្ទុះកើនឡើងមែន តែ នៅក្នុងឆ្នាំ ២០១២ នឹង​ធ្លាក់ចុះម្ដងទៀតទៅវិញ ។

លោក ហារីស បានជួបជាមួយ ទីភ្នាក់ងារស៊ីនហួ ហើយលោកបានលើកឡើងថា “នៅក្នុងឆ្នាំនីមួយៗ មានសន្ទុះងើបឡើង​វិញ​មែន យើងក៏បានដឹង​ អំពីការងើបឡើងវិញនេះដែរ ប៉ុន្ដែពេលខ្លះ មានការជាប់គាំង ដែលនេះជាមូលហេតុមួយ​ ញាំង​ឱ្យកំណើនសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក ប្រឈមមុខនឹងការធ្លាក់ចុះ យ៉ាងគំហុកបាន” ។

លោកបានរំពឹងថា ភាពជាប់គាំងទាំងឡាយ​ នឹងជាប់ពាក់ព័ន្ធនឹងប្រតិបតិ្តការ​មួយចំនួន ដែលកំពុងនឹងបន្ដកើតមានឡើង​នៅ អឺរ៉ុប ហើយជាឥទ្ធិពលមួយ ដល់សហរដ្ឋអាមេរិក ។

អ្នកសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ទៀតថា “ថ្វីត្បិតតែសេដ្ឋកិច្ចនៅអាមេរិក មានសន្ទុះកើនឡើង ដូចជាដឹងនាពេល បច្ចុប្បន្ននេះ មែន តែនៅមានភាពជាប់គាំងនៅកើតឡើង ដែលនេះជាចំណុចខ្សោយមួយ ធ្វើឱ្យអាមេរិកមិនអាច ងើបឡើងវិញបាន​ដូចគ្រាមុនៗលឿនបាន” ។

លោកហារីស បានបញ្ជាក់ថា ភាពជាប់គាំងទី១ នោះ គឺដោយសារតែបញ្ហាបំណុល នៅអឹរ៉ុប មិនទាន់ដោះស្រាយបាន នៅ ឡើយ ហើយបញ្ហានេះ បណ្ដាលឱ្យសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក នៅឆ្នាំក្រោយត្រូវថមថយ ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,213.804,813.80
1oz ABC Bullion Cast Bar
4,330.103,940.10
100g ABC Bullion Bar
13,881.5012,731.50
1kg ABC Bullion Silver
1,690.301,340.30
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 86
  • Today: 2205
  • Total: 4681813