ប៉ារីសៈ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១១ ថា អត្រាអ្នកគ្មានការងារ ធ្វើនៅក្នុងប្រទេសបារាំង ក្នុងខែវិច្ឆិកា ឆ្នាំ ២០១១ កើនឡើង ។
ទិន្នន័យផ្លូវការមួយបានឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា អត្រានៃអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសបារាំងក្នុងខែ វិច្ឆិកា ឆ្នាំ ២០១១ កើនឡើង ។ ការកើនឡើងនេះដោយសារតែសេដ្ឋកិច្ចរបស់បារាំងចុះថយ និងប្រឈមមុខនឹង បញ្ហាបំណុលផងដែរ ម្លោះហើយនេះជាបញ្ហាផ្ទួនៗគ្នាដែរសម្រាប់បារាំង ។
តួលេខមួយចំនួនបានពីក្រសួងការងារបានឱ្យដឹងថា មានអ្នកស្វែងរកការងារធ្វើប្រមាណ២៩.៩០០នាក់ បើផ្អែក តាមរបាយការណ៍មួយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១១ បរិមាណនេះមានកំណើន ១,១ភាគរយ ធៀបនឹងឆ្នាំគឺបានកើន ឡើង* ៥,២ភាគរយ ។
គេបានដឹងច្បាស់ថា កម្រិតនៃអត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសបារាំងកើនឡើងខ្ពស់បំផុតនោះ គឺនៅក្នុងឆ្នាំ ១៩៩៩ ។ សរុបតម្រូវការការងារនៅក្នុងប្រទេសនេះមានប្រមាណ ២.៨៤៤លាននាក់ ។
លោក សាវីយើ ប៊ែរត្រង់ “Xavier Bertrand” រដ្ឋមន្ដ្រីក្រសួងការងារបារាំងបានថ្លែងថា “យើងបានកត់សម្គាល់ ឃើញថា ចំនួននៃអ្នកស្វែងរកការងារ ធ្វើមានសន្ទុះ កើនឡើង នេះជាលទ្ធផលដោយផ្ទាល់តាមរយៈការមើលឃើញ ជាក់ស្ដែងអំពីស្ថានភាពសេដ្ឋកិច្ចមានការកើនឡើងយឺត” ។
នៅក្នុងត្រីមាសទី៣ ឆ្នាំ ២០១១ អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសបារាំងកើនឡើង២ភាគរយ ខណៈដែល សន្ទទស្សន៍សេដ្ឋកិច្ចលើពិភពលោកងើបឡើងវិញ ប្រមាណជា ៩,៣ពិន្ទុប៉ុណ្ណោះ ។
ដើម្បីបង្កើតឱ្យមានឱកាសការងារកាន់តែប្រសើរឡើងនោះ រដ្ឋាភិបាលបារាំងនឹងធ្វើការកោះប្រជុំគ្នាដើម្បីពិភាក្សា លើបញ្ហានៃអត្រាអ្នកគ្មានការងារធ្វើ ដោយកិច្ចប្រជុំមួយនោះនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១២ ខាងមុខ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,302.00 | 4,902.00 | |
1oz ABC Bullion Cast Bar | ||
4,406.60 | 4,026.60 | |
100g ABC Bullion Bar | ||
14,128.30 | 13,028.30 | |
1kg ABC Bullion Silver | ||
1,723.30 | 1,373.30 |
Powered by: Ngoc Thanh NTGold
- Online: 471
- Today: 10309
- Total: 4625585