Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

នាកយករដ្ឋមន្រ្តីជប៉ុន បំពេញទស្សនកិច្ច នៅឥណ្ឌា
2011-12-28 10:27:20

 

តូក្យូ៖ យោងតាមសារ ព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃអង្ការ ទី២៧ ខែធ្នូ ឆ្នាំ
២០១១ថា នាយករដ្ឋមន្ត្រីជប៉ុន លោក យូស៊ីហ៊ីកូ ណូដា (Yoshihiko Noda ) បានទៅបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌា ដើម្បីពង្រឹងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈដែលប្រទេសជប៉ុនកំពុងស្វែង រកភាពជាដៃគូសេដ្ឋកិច្ច។

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីរូបលោក ណូដា បានបញ្ចប់ទស្សនកិច្ច នៅប្រទេសចិន ដែលក្នុងដំណើរទស្សនកិច្ចនោះ លោកបានពិភាក្សាបញ្ហា ជាច្រើនជាមួយប្រទេសចិន ពិសេបញ្ហានយោបាយ និងសន្តិសុខ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល ទទួលមរណភាព។

តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា នៅក្នុងជំនួបជាមួយ សមភាគីឥណ្ឌា លោក
ម៉ាន់មូហាន់ស៊ីង ត្រូវបានគេសង្ឃឹមថា ភាគីទាំងពីរនឹងចុះហត្ថលេខាទៅ លើកិច្ចព្រមព្រៀងមួយ ដែលមានទឹកប្រាក់រហួតដល់១០ពាន់លានដុល្លារ។ លើសពីនេះ នៅក្នុងកិច្ចពិភាក្សានោះ នាយករដ្ឋមន្រ្តី ទាំងពីរត្រូវបានគេរំពឹងថា នឹងលើកយកបញ្ហាប្រាក់កម្ចីទៅឲ្យប្រទេសឥណ្ឌា ក្នុងគម្រោងសាងសង់ផ្លូវរថភ្លើង ដែលតភ្ជាប់ពីទីក្រុងញូដេលីទៅបំប៉ៃប្រទេសឥណ្ឌា និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ថាមពលនុយក្លែអ៊ែរស៊ីវិលផងដែរ។

លោក ស៊ូយូស៊ីយូអេនូ ជាសេដ្ឋវិទូជាន់ខ្ពស់នៅនៅវិទ្យាស្ថានស្រាវជ្រាវ NLIR បាននិយាយថា ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង គឺជាទីផ្សារសំខាន់ណាស់ សម្រាប់ប្រទេសជប៉ុន ដើម្បីរក្សាស្ថិរភាព សេដ្ឋកិច្ចផ្ទាល់ខ្លួន។

សូមបញ្ជាក់ថាប្រទេសជប៉ុនកំពុងខិតខំប្រឹងប្រែង ដើម្បីស្រោចស្រង់ សេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីប្រទេសនេះ បានទទួលរងនូវគ្រោះមហន្តរាយ រលកយក្សសូណាមី និងរញ្ជួយដីកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ កន្លងទៅ៕

Photo by DAP-NEWS





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,317.704,917.70
1oz ABC Bullion Cast Bar
4,419.604,039.60
100g ABC Bullion Bar
14,170.2013,070.20
1kg ABC Bullion Silver
1,728.301,378.30
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 470
  • Today: 9924
  • Total: 4625200