សេអ៊ូលៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១២ថា ការនាំចេញ របស់ប្រទេសកូរ៉េខាងត្បូង នឹងកើនឡើង៣ភាគរយ ក្នុងត្រីមាសទី២ ឆ្នាំនេះ ។
ធនាគារពាណិជ្ជកម្មកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ផ្អែកតាមការប៉ាន់ប្រមាណ កំណើននៃការនាំចេញ នៅក្នុងត្រីមាសទី២ នឹងកើនឡើង ៣ភាគរយ ខណៈដែលស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងត្បូង កំពុងតែមាន លក្ខណៈអំណោយផល ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ធនាគារពាណិជ្ជកម្ម កូរ៉េខាងត្បូង បានឱ្យដឹងថា ការនាំចេញ គិតចាប់ពីខែ មេសា-មិថុនា ឆ្នាំ២០១២ នឹងកើនឡើង ប្រមាណ៣ភាគរយ ។ ទន្ទឹមនឹងនេះដែរ ស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសនេះ កំពុងតែកើនឡើង គួរឱ្យកត់សម្គាល់ ។
ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច នៅសហរដ្ឋអាមេរិក ងើបឡើងវិញ និងជប៉ុនកើនឡើង ដែរនោះ កំណើនសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងត្បូង ក៏មានសញ្ញជាវិជ្ជមានដែរ ទោះបីជាការកើនឡើង មិនច្រើនដូចការ រំពឹងទុកក៏ដោយ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
6,673.10 | 6,088.10 | |
1oz ABC Bullion Cast Bar | ||
5,556.50 | 5,006.50 | |
100g ABC Bullion Bar | ||
17,644.60 | 16,044.60 | |
1kg ABC Bullion Silver | ||
1,894.00 | 1,519.00 |
Powered by: Ngoc Thanh NTGold
- Online: 100
- Today: 2683
- Total: 5645098