ប៉េកាំងៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ថា កំណើនសេដ្ឋកិច្ចចិន នឹងកើនឡើង៨,៥ភាគរយ នៅក្នុងឆ្នាំ២០១២ ។
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ “ADB” បានឱ្យដឹងនៅ ថ្ងៃពុធនេះថា កំណើនសេដ្ឋកិច្ចរបស់ ប្រទេសចិន នៅក្នុង ឆ្នាំនេះនឹងកើន ឡើង៨,៥ភាគរយ ។
គួរឱ្យកត់សម្គាល់ឃើញថា កំណើនសេដ្ឋកិច្ចរបស់ ប្រទេសចិន បានបន្ដកើនឡើងខ្ពស់ គិតចាប់ពី២ឆ្នាំ រហូតមកដល់ បច្ចុប្បន្ននេះ ក្នុងនោះវិស័យ និវិយោគទុន ក៏កាន់តែខ្លាំងក្លា ស្របពេលសេដ្ឋកិច្ច សកលនៅថេរនៅឡើយ ។
លោក ប៉ូល ហ្សេ. ណៃធិន “Paul J. Heytens” នាយកធនាគារពិភពលោក តំណាងនៅប្រទេសចិន បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពីការរបាយការណ៍ សេដ្ឋកិច្ចប្រចាំឆ្នាំថា តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ច ចិន នឹងកើនឡើង៨,៥ភាគរយ ក្នុងនោះម៉ាក្រូសេដ្ឋកិច្ច ត្រូវបានរំពឹងថាមាន លក្ខណៈប្រសើរ ខណៈដែលអតិផរណា បង្ហាញឱ្យឃើញផងដែរ ថាមានស្ថិរភាព ។
គួររំលឹកថា រដ្ឋាភិបាលចិន បានព្យាករណ៍បញ្ចុះកំណើនរបស់ខ្លួន ថានៅក្នុងឆ្នាំ២០១២នេះ កំណើនសេដ្ឋកិច្ច នឹងកើន ឡើងត្រឹម៧,៥ភាគរយប៉ុណ្ណោះ ៕