តូក្យូៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ថា ការបញ្ជាទិញគ្រឿង ម៉ាស៊ីនពីជប៉ុន បានកើនឡើងប្រមាណជិត ៥ភាគរយ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១២ ។
តួលេខផ្លូវការមួយបានបង្ហាញឱ្យដឹងនៅ ថ្ងៃពុធនេះថា នៅក្នុងខែកុម្ភៈ ការបញ្ជាទិញគ្រឿង ម៉ាស៊ីនពីប្រទេសជប៉ុន បានកើនឡើង៤,៨ភាគរយ ។
អ្នកសេដ្ឋកិច្ចមួយចំនួនបានមកពី “Dow Jones Newswires” បានស្រង់ទិន្នន័យ និងបង្ហាញឱ្យដឹងថា តួលេខ នៃការបញ្ជាទិញ ក្នុងនោះមានគ្រឿង ម៉ាស៊ីន ដែលដឹកជញ្ជូនតាមនាវា មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ។
ការិយាល័យកណ្ដាលជប៉ុន បានឱ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០១២ ការបញ្ជាទិញបានកើន ឡើង៣,៤ភាគរយ ក្នុង នោះវិស័យឯកជន បានបញ្ជាទិញ គ្រឿងម៉ាស៊ីន គិតជាទឹកប្រាក់ស្មើនឹង ៧៩៤ពាន់លានយ៉េន ស្មើនឹង៩,៨ពាន់លាន ដុល្លារ ។
ការិយាល័យខាងលើបាន បញ្ជាក់ថា “ការបញ្ជាទិញគ្រឿងម៉ាស៊ីន បានងើបឡើងវិញហើយ និងបន្ដកើនឡើង” ៕