វៀងច័ន្ទៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅរាត្រី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១២ថា វៀតណាម និងឡាវ បានដាក់គោលដៅ បង្កើនវិស័យពាណិជ្ជកម្ម គិតជាទឹកប្រាក់ប្រមាណជា ១ពាន់លានដុល្លារ ។
សូមបញ្ជាក់ថា ប្រទេសឡាវ និងវៀតណាម បានសម្រេចបង្កើនកិច្ចសហប្រតិបត្ដិការ លើវិស័យពាណិជ្ជកម្មតាំងពី ឆ្នាំ២០០៦ ហើយឈានចូល មកដល់ឆ្នាំ២០១០ ប្រទេសទាំងពីរបាន ឯកភាពគ្នាបង្កើនទឹកប្រាក់ វិនិយោគទុនបន្ថែមទៀត ។
គោលដៅនេះប្រទេសទាំងពីរនឹង បង្កើនទុនឱ្យដល់១ពាន់លានដុល្លារ នៅឆ្នាំក្រោយ ។ ជាក់ស្ដែង ទឹកប្រាក់ដែលបាន វិនិយោគទុននាពេល បច្ចុប្បន្ននេះ មានប្រមាណ៧៥០លានដុល្លារ ។
ប្រទេសឡាវ បានបង្កើនការអភិវឌ្ឍន៍របស់ខ្លួន ដោយមានបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ី ចូលមកបណ្ដាក់ទុន ច្រើនឡើងៗ ក្នុងនោះគោលដៅ សម្រាប់ សហវត្សរ៍ឆ្នាំ២០១៥ ប្រទេសនេះនឹងបង្កើន វិស័យពាណិជ្ចកម្ម ឱ្យកើនឡើង ថែមទៀត ។
នាពេលបច្ចុប្បន្ននេះ ប្រទេសឡាវ បាននាំចេញផលិតផល មួយចំនួនទៅកាន់ វៀតណាម ក្នុងនោះមានប្រភព ថាមពលអគ្គីសនី រ៉ែ ផលិត និងអនុផល ព្រៃឈើ រួមទាំងកសិផល បានមកពីកសិកម្មផងដែរ ។ ចំណែកការនាំចូលពី ប្រទេសវៀតណាម វិញរួមានៈ សម្លៀកបំពាក់ គ្រឿងចក្រកសិកម្ម សម្ភារៈសំណង់ ចំណីអាហារ សម្ភារៈ ការិយាល័យ ប្រេងឥន្ធនៈ ទោចក្រយានយន្ដ គ្រឿងអេឡិចត្រូនិច ថ្នាំពេទ្យ និងសម្ភារៈពាក់ព័ន្ធ វិស័យ សុខាភិបាល ផងដែរ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,554.20 | 5,084.20 | |
1oz ABC Bullion Cast Bar | ||
4,616.40 | 4,126.40 | |
100g ABC Bullion Bar | ||
14,747.40 | 13,247.40 | |
1kg ABC Bullion Silver | ||
1,754.60 | 1,354.60 |
Powered by: Ngoc Thanh NTGold
- Online: 174
- Today: 3731
- Total: 4941555