យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនធនធានមនុស្ស អ៊ីស៊ីអេ អ៊ីនធើណាសិនណល ចេញផ្សាយដោយ Global Times កាលពីថ្ងៃទី៨ ធ្នូ បានបង្ហាញថា ទីក្រុងប៉េកាំងបានតាមទាន់ទីក្រុងហុងកុង និងក្លាយជាតំបន់ដែលថ្លៃជាងគេបំផុតនៅប្រទេសចិន សម្រាប់ជនបរទេស ។ របាយការណ៍ស្ទង់មតិបានឱ្យដឹងទៀតថា ទីក្រុងប៉េកាំង និងសៀងហៃ ស្ថិតក្នុងចំណាត់ថ្នាក់ទី៣៥ និងទី៤១នៅលើពិភពលោក ហើយបច្ចុប្បន្ននេះ ស្ថិតនៅលំដាប់ទី៧ និងទី៨ ដែលជាតំបន់ដែលថ្លៃជាងគេបំផុតនៅទូទាំងអាស៊ី សម្រាប់ជនបរទេសមករស់នៅ ខណៈដែលទីក្រុងហុងកុងបានធ្លាក់ពីចំណាត់ថ្នាក់ទី៦មកនៅទី៩វិញតាំងពីឆ្នាំ២០១០ម៉្លេះ នៅអាស៊ី ។
លទ្ធផលក៏បានរកឃើញផងដែរថា មធ្យមភាគនៃតម្លៃទំនិញ និងសេវាកម្មដែលបានទិញដោយជនបរទេស គឺបានកើនឡើង៩ភាគរយនៅក្នុងប្រទេសចិន ក្នុងរយៈពេល១២ខែកន្លងមកនេះ ។ តួយ៉ាងដូចជា ថ្លៃឈ្នួលស្នាក់នៅក្នុងក្រុងទូទាំងខេត្តនៅប្រទេសចិន ដូចជា ក្រុងជាំងឌូ ខេត្តស៊ីឈន ភាគនិរតីនៃប្រទេសចិន និងក្រុង វូហាន ខេត្តហ៊ូបេ ជាដើម គឺបានកើនឡើងយ៉ាងឆាប់រហ័សបំផុត ។ ទន្ទឹមនឹងនេះ ក្រុងជាំងឌូ មានកើនឡើង ២១កន្លែង ស្ថិតក្នុងលំដាប់ទី១៤៤ និងក្រុងវូហាន កើនឡើង ២០កន្លែង ស្ថិតនៅលំដាប់ទី១៤៦ក្នុងចំណាត់ថ្នាក់ទូទាំងពិភពលោក។
លោកYang Fan សាស្ត្រាចារ្យផ្នែកពាណិជ្ជកម្មរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងច្បាប់បានថ្លែងប្រាប់ The Global Times កាលពីថ្ងៃទី ៧ ធ្នូ ថា តម្លៃឈ្នួលនៃការរស់នៅត្រូវបានប៉ះពាល់ដោយអតិផរណា និងអត្រាប្តូរប្រាក់ ។ មានន័យថា រូបិយប័ណ្ណយ៉ាន់ ខ្លាំង និងតម្លៃកើនឡើង ធ្វើឱ្យទីក្រុងប៉េកាំង និងសៀងហៃ បានឈានហួសទីក្រុងហុងកុង ។ លោកបានបន្តថា ជនបរទេសអាចដឹងពីការកើនឡើងនេះយ៉ាងពិតប្រាកដ ខណៈដែលពួកគេមានបំណងចង់ជ្រើសរើសទំនិញ ឬសេវាកម្មដែលមានតម្លៃថ្លៃជាង ។
លោក លី ក្វាន់ (Lee Quane) អគ្គនាយកក្រុមហ៊ុន ECA ប្រចាំតំបន់អាស៊ី បានឱ្យដឹងថា « យើងមានការងារជាច្រើនដែលត្រូវធ្វើជាមួយវិស័យសេដ្ឋកិច្ច ។ បើយើងសម្លឹងមើលបរិបទក្នុងតំបន់នៅទីក្រុងហុងកុង តម្លៃដុល្លារធ្លាក់ចុះ មានន័យថា បច្ចុប្បន្នទំនិញ ឬសេវាកម្មនៅក្នុងទីក្រុង គឺថោកជាងតំបន់មួយចំនួន បូករួមទាំងទីក្រុងសិង្ហបុរី, ប៉េកាំង និងសៀងហៃ វាមិនត្រឹមតែកត់សំគាល់ទៅលើអតិផរណានៃតម្លៃប៉ុណ្ណោះទេ ប៉ុន្តែអត្រាប្តូរប្រាក់ក៏ត្រូវបានពង្រឹងផងដែរ »។
អ្នកស្រី Yositta Wong ពលរដ្ឋហុងកុងម្នាក់និងជាអ្នកជំនាញខាងទីផ្សារ បានមករស់នៅទីក្រុងប៉េកាំងរយៈពេល២ឆ្នាំ ក៏បានយល់ឃើញបែបនេះ ហើយគ្រួសាររបស់គេចាប់ផ្តើមសន្សំសំចៃ។ អ្នកស្រីនិយាយថា ការចំណាយសម្រាប់ជីវភាពរស់នៅក្នុងទីក្រុងប៉េកាំង គឺមានតម្លៃខ្ពស់ គាត់ត្រូវចំណាយទៅលើពន្ធចំណូលច្រើនជាងនៅទីក្រុងហុងកុង ។ អ្នកស្រីថែមទាំងបានកត់សំគាល់ផងដែរថា តម្លៃម្ហូប១ចាននៅក្នុងភោជនីយដ្ឋាន គឺថ្លៃជាង ១ទៅ២យ៉ាន់ ស្មើរនឹង ០.១៥៧ដុល្លារ ទៅ ០.៣១៤ដុល្លារ។ អ្នកស្រីបានសង្កត់ធ្ងន់ថា ចំណុចមួយដែលកើនឡើងយ៉ាងច្បាស់នោះ គឺថ្លៃឈ្នួលនៃការស្នាក់នៅ ដែលកើនឡើងយ៉ាងគំហុកក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ។
របាយការណ៍ស្ទង់មតិក៏បានបញ្ជាក់ផងដែរថា សម្រាប់ទីក្រុងនៅប្រទេសជប៉ុន ដូចជា តូក្យូ ណាកូយ៉ា យូកូហាម៉ា និងកូប៊ី (Kobe) ជាទីក្រុងដែលស្ថិតនៅលំដាប់កំពូលនៅក្នុងអាស៊ី ដោយសារការកើនឡើងនៃអត្រារូបិយប័ណ្ណ ជប៉ុននាពេលថ្មីៗនេះ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,353.00 | 4,933.00 | |
1oz ABC Bullion Cast Bar | ||
4,448.00 | 4,048.00 | |
100g ABC Bullion Bar | ||
14,217.50 | 12,967.50 | |
1kg ABC Bullion Silver | ||
1,695.50 | 1,345.50 |
Powered by: Ngoc Thanh NTGold
- Online: 103
- Today: 1888
- Total: 4731665