យោងទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១១ នេះ បានឲ្យដឹងថា ប្រធាននៃក្រុមប្រឹក្សាសង្គម និងសេដ្ឋកិច្ច អង្គការសហប្រជាជាតិ បានអំពាវនាវសុំឲ្យសហគមន៏អន្តរជាតិ រួបរួមគ្នាជាថ្មី នូវភាពជាដៃគូរ អភិវឌ្ឍន៍របស់ខ្លួន ជាកម្មវិធីពិសេសមូយ ដែលនឹងខិតមកដល់ នៅឆ្នាំ២០១៥ នេះគឺគម្រោងប្រឆាំងនឹងភាពក្រីក្រ ដែលគេស្គាល់ថា គោលដៅសហស្សវតសម្រាប់ការអភិវឌ្ឍ MDGs ។
លោក ឡាហ្សារ៉ូស កាប៉ាមវី ហ្សំបៀ Lazarous Kapambwe, Zambia ដែលជាអគ្គរដ្ឋទូតប្រចាំ នៅយូអិន និងជាប្រធានគម្រោង ECOSCO ក្នុងមហាសន្និបាតជាន់ខ្ពស់ លើកទីប្រាំ ស្តីអំពីការពិភាក្សាផ្នែកហិរញ្ញវត្ថុដើម្បីការអភិវឌ្ឍ បានថ្លែងថា គម្រោងនេះនឹងមកដល់ ក្នុងពេលឆាប់ៗនេះ ហើយពួកយើងត្រូវតែពង្រឹងរួបរួមគ្នាក្នុងភាព ជាដៃគូរអភិវឌ្ឍន៍ ដើម្បីអនុវត្តឲ្យបាន នូវគម្រោងប្រតិបត្តិរបស់កម្មវិធី MDGs ដែលជារបៀបវីរៈ ស្របតាមការអភិវឌ្ឍមួយ ។
កម្មវិធី MDGs លើកទីប្រាំបី នេះនឹងត្រូវរៀបចំឡើងនៅពេលដែលមានភាពក្រីក្របានកើត មានឡើង យ៉ាងគំហុក និងការឆ្លងរាលដាលនៃមេរោគអេដស៏ផងដែរ។ ចំពោះការ ផ្តល់សេវាអប់រំទូទៅមួយ ហើយកម្មវិធី ទាំងអស់នេះយើងនឹងត្រូវអនុវត្តន៍ ក្នុងឆ្នាំ២០១៥ ខាងមុខនេះហើយ។
គាត់បានបន្ថែមទៀតថា ជោគជ័យនៃការខិតខំប្រឹងប្រែងរបស់ពួកយើង ស្ថិតលើតួនាទី នៃការរួបរួមគ្នានូវភាពជាដៃគូរអភិវឌ្ឍន៍ ក្នុងការគូសវាសនូវការប្រកួតប្រជែង ហើយនឹង ចែកចាយទៅគ្រប់អង្គភាពដែលពាក់ព័ន្ធ។
លោក កាប៉ាមវីបានបន្តថា ECOSOC នឹងនៅកណ្តាល ដើម្បីគាំទ្រ ការរួបរួមភាពជាដៃគូរ អភិវឌ្ឍន៍ ជានិច្ចាំ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 414
- Today: 7165
- Total: 4636085