Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ប្រទេស​ចិន សន្យាថា​នឹង​ដោះស្រាយ​អតុល្យភាព​ពាណិជ្ជកម្ម​
2011-12-12 09:57:39

 

យោងតាម​ព័ត៌មាន​ពី​គេហទំព័រ Channel News Asia បានឱ្យដឹង​នៅ​ថ្ងៃអាទិត្យ ទី​១១ ខែធ្នូ ឆ្នាំ​២០១១​នេះ​ថា នៅក្នុង​សុន្ទរកថា​នៅក្នុង​ទីក្រុង​ប៉េកាំង លោក ហ៊ូ ជិន​តាវ បាន​និយាយថា ប្រទេស​ចិន មិនមាន​បំណង​ធ្វើឱ្យមាន​ភាពមិន​ស្មើគ្នា​ចំពោះ​ពាណិជ្ជកម្ម​នោះទេ ដែល​ធ្វើ​ប៉ះពាល់​ខ្លាំង​ដល់ដៃ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ដូចជា​សហរដ្ឋអាមេរិក​ដែល​ប្រទេស​មហាអំណាច​មួយ​នេះ បាន​ចាត់​ទុក​ការនាំ​ចូល​របស់​ចិន គឺ​ថោក ដោយសារតែ​រូបិយប័ណ្ណ​របស់​ចិន គឺ​វា​ស្ថិតនៅក្រោម​ថ្លៃ​នៅក្នុង​ទីផ្សារ​។

លោក​ប្រធានាធិបតី ហ៊ូ ជិន​តាវ បាន​លើកឡើងថា “ យើង​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​ជញ្ជីងពាណិជ្ជកម្ម​របស់​ពួកគេ​មិនមាន​ភាពស្មើគ្នា​ជាមួយ​ប្រទេស​ចិន ហើយ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នឹង​រួបរួម​ជាមួយ​បណ្តា​ប្រទេស​ទាំងនោះ ដើម្បី​ដោះស្រាយ​អតុល្យភាព​ពាណិជ្ជ​កម្មជាប​ន្ត​បន្ទាប់​។ យើង នឹង​បង្កើន​ការ​នាំចូល​យ៉ាងសកម្ម​បន្ថែម​ទៀត ដើម្បី​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ពាណិជ្ជកម្ម នៅក្នុង​កិច្ចប្រឹងប្រែង​បង្កើន​ឱ្យ​តុល្យភាព​ពាណិជ្ជកម្ម​”​។

លោក ហ៊ូ ជិន​តាវ បាន​មានប្រសាសន៍​ឱ្យដឹងថា ការលក់​រាយ​សរុប​នៅក្នុង​ប្រទេស​ចិន ត្រូវបាន​គេ​រំពឹងថា​នឹង​កើន​១៥​ភាគរយ​នៅក្នុង​រយៈពេល​៥​ឆ្នាំ​បន្ទាប់​ទៀត ហើយ នឹង​សម្រេចបាន ៥​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៥​ដែល​វា​នឹង​ធ្វើឱ្យ​ប្រទេស​ចិន​ក្លាយជា​ទីផ្សារ​ក្នុងស្រុក​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​។





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,353.004,933.00
1oz ABC Bullion Cast Bar
4,448.004,048.00
100g ABC Bullion Bar
14,217.5012,967.50
1kg ABC Bullion Silver
1,695.501,345.50
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 107
  • Today: 1900
  • Total: 4731677