ផ្សារហ៊ុនអាស៊ីធ្លាក់ចុះមុនពេលមានកិច្ចប្រជុំ សហភាពអឺរ៉ុបស្តីពីវិបត្តិហិរញ្ញវត្ថុតំបន់ និងបន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន និងអូស្ត្រាលីបង្ហាញពីកំណើនសេដ្ឋកិច្ចពិភពលោកយឺតយ៉ាវ។ ក្រុមហ៊ុន Tokyo Electric Power Co. ដែលជាក្រុមហ៊ុនដំណើរការរោងចក្រថាមពល កណ្តាលតំបន់រងគ្រោះពីសារធាតុវិទ្យុសកម្ម ក្រោយពីមានគ្រោះមហន្តរាយក្នុងប្រទេសជប៉ុន បានធ្លាក់ចុះភាគហ៊ុនរបស់ខ្លួន១១ភាគរយ បន្ទាបពីសារព័ត៌មាន Mainichi ថា ក្រុមហ៊ុននេះប្រហែលជារងផលប៉ះពាល់ដល់រដ្ឋ នោះមានន័យថារដ្ឋនិងទិញភាគហ៊ុនមួយចំនួន ដែលមានតម្លៃប្រហែល១២,៩លានដុល្លារពីក្រុមហ៊ុននៅរដូវក្តៅខាងមុខ ដោយមិនបានលើកឡើងពីប្រភពនៃដំណឹងនោះឡើយ។
ចំណែកក្រុមហ៊ុន LG Electronics Inc. ដែលទទួលបានប្រាក់ចំណូលលេខ៥ក្នុងទ្វីបអឺរ៉ុបក៏ធ្លាក់ចុះ១,៣ភាគរយក្នុងទីក្រុងសេអ៊ូល។ ក្រុមហ៊ុន City Development Ltd. ដែលជាក្រុមហ៊ុនអចលនទ្រព្យធំលេខពីររបស់ប្រទេសសឹង្ហបុរីធ្លាក់ចុះមុនគេធៀបជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យក្នុងប្រទេសបន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបន្ថែមពន្ធលើការទិញ សម្រាប់អចលនទ្រព្យប្រជាជនក្នុងតំបន់។
ស្របពេលកិច្ចប្រជុំអឺរ៉ុបកាន់តែកៀក អ្នកវិនិយោគក៏បង្កើនការប្រុងប្រយ័ត្ន។ នេះបើតាមសម្តីរបស់លោកMasaru Hamasaki ដែលជាប្រធានយុទ្ធសាស្ត្រនៃការគ្រប់គ្រងទ្រព្យ ក្រុមហ៊ុនតូយ៉ូតា ក្នុងទីក្រុងតូក្យូ។ គាត់បន្ថែមទៀតថា យើងនិងឃើញទស្សនីយភាពមួយស្តីពី ស្ថានភាពមួយដើម្បី ជួយផ្តល់ជំហរឱ្យបានរឹងមាំ ។ ផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិកMSCIធ្លាក់ចុះ១ភាគរយ គិតត្រឹមម៉ោង៣និង៤នាទីក្នុងទីក្រុងតូក្យូ។ ចំណែកក្រុមហ៊ុនNikkei 225 ជប៉ុនធ្លាក់ចុះ០,៧ភាគរយ បន្ទាប់ពីការបញ្ជាទិញគ្រឿងយន្តធ្លាក់ចុះ៦,៩ភាគរយក្នុងខែតុលា គិតចាប់ពីខែកញ្ញា ។
ផ្សារហ៊ុនអូស្ត្រាលី S&P/ ASX 200 ធ្លាក់ចុះ០,៣ភាគរយ ស្របពេលដែលអត្រាអ្នកអត់ការងារធ្វើត្រូវបានកាត់បន្ថយ៦.៣០០នាក់ក្នុងខែវិច្ឆិកា ខុសពីការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចដែលស្មានថា ១០.០០០នាក់។ ឯផ្សារហ៊ុនកូរ៉េខាងត្បូងKospi ធ្លាក់ចុះ០,៤ភាគរយ ស្របពេលដែលធនាគារកណ្តាលខំទប់ការកើនឡើងនៃប្រាក់កម្ចីសម្រាប់រយៈពេល៦ខែ ក្នុងពេលសេដ្ឋកិច្ចពិភពលោកកើនឡើងយឺតៗ។
ចំណែកផ្សារហ៊ុនហុងកុងhang Seng ធ្លាក់ចុះ១ភាគរយ។ ក្នុងពេលមានសម្ពាធនៃការបញ្ចប់វិបត្តិប្រាក់ បំណុលក្នុងតំបន់តាមកិច្ចប្រជុំនៃបណ្តាមេដឹកនាំអឺរ៉ុបក្នុងទីក្រុង Brussels នៅសប្តាហ៍នេះ ក្រុមហ៊ុនឥណទានS&P កំពុងដាក់អត្រាឥណទានសហភាពអឺរ៉ុប AAA ក្នុងចំណុចអវិជ្ជមាន ។ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel និងលោកប្រធានាធិបតីបារាំង Nicolas Sarkozy ត្រូវបានគេរំពឹងថា និងឈ្លោះប្រកែកគ្នាចំពោះការសរសេរឡើងវិញនូវសន្ធិសញ្ញាសហភាពអឺរ៉ុបដើម្បីរឹតបណ្តឹងថវិកាជាតិ នៅក្នុងពេលមានកិច្ចប្រជុំមេដឹកនាំប្រទេសប្រើប្រាស់ប្រាក់អឺរ៉ូនៅយប់នេះ។
លោក Mitsushige Akino ម្ចាស់ក្រុមហ៊ុន Ichiyoshi Investment Management Co.និយាយថា អ្នកវិនិយោគមិនទាន់ទិញឬលក់ភាគហ៊ុនរបស់ខ្លួន ក្នុងទីផ្សារទេ រហូតពួកគេឃើញពីលទ្ធផលនៃកិច្ចប្រជុំអឺរ៉ុប។ តាមការរំពឹងទុក ផ្សារហ៊ុន និងកើនឡើង ហើយធនាគារកណ្តាលអឺរ៉ុបនិងចាត់វិធានការមួយចំនួនតែពេលនេះអ្នកវិនិយោគត្រូវនៅរង់ចាំលទ្ធផល ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 311
- Today: 7637
- Total: 4636557