Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ក្រុម​អ្នក​​សារ​ព័ត៌​មាន​​កម្ពុជា​ប្រជុំ​​ជា​មួយ​មន្ត្រី​​ថៃ លើ​​បញ្ហា​សេដ្ឋ​កសិច្ច និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ
2011-12-12 10:19:34

 

ខេត្តបាត់ដំបង ៖ សហព័ន្ធ​ព័ត៌មាន​អាស៊ាន​ដែលមានអ្នកកាសែតកម្ពុជា-ថៃ និង​មីយ៉ាន់​ម៉ា សុទ្ធ​តែជា​គណៈកម្មការ និងក្រុមប្រឹក្សា​ភិបាល​របស់​សហព័ន្ធដែលហៅកាត់ថា UMA (The Union Media of Asean) ប្រមាណ១០០​នាក់​បាន​​ជួប​ប្រជុំនៅក្នុងសណ្ឋាគារឥណ្ឌូឆាយណា​ស្រុក​អារញ្ញ​ប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ កាលពី​ថ្ងៃទី៩ ធ្នូ ២០១១។ កម្មវិធីនោះមានអ្នក​កាសែត និងទូរទស្សន៍កម្ពុជា២៥នាក់ ហើយមាន​មន្ត្រីកងទ័ពថៃក្នុងក្រសួងការពារជាតិ​ មន្ត្រី​ក្រសួងឧស្សាហកម្ម និងមន្ត្រីក្រសួងថាមពល ត្រូវ​បាន​ប្រកាសបើកកម្មវិធីដោយលោក Chut kittinoppadol អភិបាលរងខេត្តស្រះកែវ។

លោកប្រាស៊ិត សែងរុងរឿង ប្រធាន​សហ​ព័ន្ធ​​ព័ត៌មានអាស៊ានបានបញ្ជាក់ថា បញ្ហា​សេដ្ឋ​កិច្ច​រវាងកម្ពុជា-ថៃ គឺមានតាំងពីយូរណាស់មក​ហើយមានដំណើរការល្អប្រសើរតែមានការ​រអាក់រអួលដោយសារបញ្ហានយោបាយបន្តិច​បន្តួច តែពេលនេះមានភាពល្អប្រសើរឡើងវិញ​ហើយ។ តួលេខថវិកាក្នុង​ខេត្តស្រះកែវមាន​ទុន​ប្រមាណជាង១សែនលាន​បាតកំពុងរកស៊ីជា​មួយ​កម្ពុជា ហើយពេលនេះ​កំពុងកែសម្រួល​ពង្រីក​តំបន់សេដ្ឋកិច្ចពិសេស និង​ទម្លាយច្រក​ល្បៀង​ផ្សេងទៀត តាមខ្សែបន្ទាត់ព្រំ​ដែនឲ្យ​ប្រជា​ពលរដ្ឋទាំងសងខាងចេញចូលដោះ​ដូរ​ទំនិញ​ពីគ្នាទៅវិញទៅមកមានភាពងាយ​ស្រួល។

លោក Chut kittinoppadol អភិបាល​រង​ខេត្ត​ស្រះកែវបញ្ជាក់ថា ប្រជាពលរដ្ឋយើង​កំពុង​តែរស់នៅរកស៊ីជាមួយគ្នាដូចបងដូចប្អូន​តាំង​ពី​យូរយារណាស់មកហើយមិនដែលបានគិត​រឿង​នយោបាយអ្វីមកដាក់ខ្លួនឡើយគឺគិតតែ​បញ្ហា​ជីវភាពរស់នៅនិងក្តីសុខសាន្ត។ ចំពោះ​វិស័យ​សេដ្ឋកិច្ច លោក​ទើបតែត្រឡប់មកពីទី​ក្រុង​ភ្នំពេញ ដែលបានរួមប្រជុំគ្នាមានប្រទេស​ឡាវ ភូមា ថៃ និងកម្ពុជាក្រោមការ​រៀបចំពី​លោក​រដ្ឋ​មន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាអ្នក​រៀបចំ ដើម្បីឆ្ពោះទៅរកអាស៊ានទាំង១០​ប្រទេស​ក្នុង​ការ​ដោះដូរទំនិញគ្នា។

លោកឧត្តម​សេនីយឯក Ko ChaNart ទី​ប្រឹក្សា​ក្រសួង​ការ​ពារជាតិថៃបានបញ្ជាក់​ពីការ​ផ្គត់ផ្គង់លើវិស័យ​កងទ័ពទាំងប្រេងឥន្ធនៈ និង​គ្រឿង​ឧប​ភោគបរិភោគ និងសុខភាពគឺត្រូវ​ពាក់​ព័ន្ធ​គ្នា​ទាំងអស់ជាមួយក្រសួងពាណិជ្ជ​កម្ម​ឧស្សាហ​កម្ម​ សុខាភិបាល និងស្ថាប័ន​ផ្សេងៗទៀត សម្រាប់សម្រួល​ទំនុកបំរុងដល់កង​ទ័ព៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 415
  • Today: 7205
  • Total: 4636125