ក្រុមហ៊ុន តូយ៉ូតា ( TOYOTA) បានទម្លាក់ ការព្យាករណ៍ ប្រាក់ចំណេញ ប្រចាំឆ្នាំរបស់ ខ្លួនដល់ ទៅ ពាក់កណ្តាល បន្ទាប់ពីមានវិបត្តិគ្រោះទឹកជំនន់ នៅក្នុងប្រទេសថៃ យ៉ាងធ្ងន់ធ្ងរ ហើយ ក្រុមហ៊ុនផលិតរថយន្ត ដ៏ធំមួយនេះ បានទទួលរងផលប៉ះពាល់ ទៅការផលិត របស់ខ្លួនមួយ ឆ្នាំទៅហើយ ដោយសារគ្រោះធម្មជាតិរញ្ជួយដី និងព្រមទាំងវិបត្តិនុយក្លេអ៊ែរនៅក្នុង ប្រទេសជប៉ុន។
យោងតាមសារ ព័ត៌មានពីគេហទំព័រ Businessday បានឱ្យដឹងនៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១១ នេះថា អ្នកវិភាគបានព្យាករណ៍ ថា ប្រាក់ចំណេញប្រចាំឆ្នាំ ទំនងជា ខាតបង់ចំពោះក្រុមហ៊ុន ផលិតរថយន្ត ដ៏ធំជាងគេបំផុតមួយនេះ ហើយការខាតបង់ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ រហូតដល់៥៤ភាគរយ ស្មើនឹង២.២ពាន់លានដុល្លារ នៅក្នុងវិបត្តិហិរញ្ញវត្ថុនៅក្នុងឆ្នាំនេះ។
ក្រុមហ៊ុនតូយ៉ូតា បានឱ្យដឹងថា ការលក់រថយន្តជុំវិញពិភពលោក ទំនងជាធ្លាក់ចុះរហូតដល់ ៧.៣៨ លានគ្រឿង ដែលចំនួននេះ ធ្លាក់ចុះពីចំនួនដែលបាន ព្យាការណ៍ថ្មីៗនេះ ប្រមាណ ៧.៦លានគ្រឿង ហើយ ចំនួនលក់រថយន្តដែលធ្លាក់ចុះនេះ ត្រូវបានគេរំពឹងថា វានឹងធ្វើឱ្យ ក្រុមហ៊ុនតូយ៉ូតា ស្ថិតនៅចំណាត់ថ្នាក់ពីក្រោយ ក្រុមហ៊ុន General Motors ដែលក្រុមហ៊ុននេះ បានលក់រថយន្ត ៧.៤៨លានគ្រឿងកាលពីឆ្នាំមុន។
គួរបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនតូយ៉ូតា ត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិ គ្រោះទឹកជំនន់ដ៏អាក្រក់នៅក្នុងប្រទេសថៃ ដែលបានសម្លាប់ប្រជាជន ច្រើនជាង៦០០នាក់ និងបំផ្លាញផ្ទះសម្បែង រាប់លានខ្នង ព្រមទាំងលិចរោងចក្ររាប់រយកន្លែង។ លើសពីនេះ វិបត្តិទឹកជំនន់នៅក្នុងប្រទេសថៃ បានរាំងស្ទៈការផលិត រថយន្តដែលបានឱ្យការផលិតធ្លាក់ចុះ ២៣០,០០០គ្រឿង៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,353.00 | 4,933.00 | |
1oz ABC Bullion Cast Bar | ||
4,448.00 | 4,048.00 | |
100g ABC Bullion Bar | ||
14,217.50 | 12,967.50 | |
1kg ABC Bullion Silver | ||
1,695.50 | 1,345.50 |
Powered by: Ngoc Thanh NTGold
- Online: 81
- Today: 2543
- Total: 4732320