ភ្នំពេញៈ ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា និងថៃ បានសម្រេចតាមការរំពឹងទុក របស់ប្រទេសទាំងពីរ ដោយក្នុងមួយឆ្នាំការផ្លាស់ប្តូរទំនិញ មានទំហំទឹកប្រាក់កើនដល់ជាង ២ពាន់លានដុល្លារអាមេរិក។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួប រយៈពេលមួយម៉ោង នៅក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេស និង លោក ស៊ូរ៉ាពង្ស ភូវិច័ក្សដឆ័យគុល រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ហោ ណាំហុង បានមាន ប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ កាន់តែល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃ រីឯទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏កើនឡើងផងដែរ ដោយក្នុងមួយឆ្នាំៗកើនឡើងដល់ជាង ២ពាន់លានដុល្លារ។
ប្រមុខការទូតខ្មែរបន្តថា ដើម្បីឆ្លើយតបនឹងការកើនឡើង នៃទំហំ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមាននិន្នាការកើនឡើងបន្តទៀងនេះ កម្ពុជា និងថៃ នឹងរៀបចំបើកច្រកថ្មីមួយទៀត គឺច្រកស្ទឹងបទ ដែលជិតនឹងច្រកប៉ោយប៉ែតផងដែរ។
លោកបន្តថា ”យើងបើកច្រកស្ទឹងបទនេះ ជាច្រកថ្មីមួយសម្រាប់ តែដឹកទំនិញឆ្លងទៅមករវាងថៃ និងកម្ពុជា។ ការបើកច្រកព្រំដែននេះ មានការចាំបាច់ដោយសារពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរ បានកើនឡើងជាង២ពាន់លាន ហើយទៅអនាគតកំណើននេះ នឹងឈានឡើងកាន់តែច្រើនឡើងៗថែមទៀត”។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ការបើកច្រកថ្មីនេះ ដោយសារ គេមើលឃើញថា ការកើន នៃទំហំពាណិជ្ជកម្មច្រកប៉ោយប៉ែត មិនអាចទប់ជាប់នឹងការហូរចេញចូលទំនិញ បាននោះទេ ហើយការបើកច្រកស្ទឹងបទ គឺជាការចាំបាច់សម្រាប់ពេលឆាប់ៗខាងមុខនេះ និងទុកច្រកប៉ោយប៉ែត ជាច្រកសម្រាប់តែផ្លាស់ប្តូរទេសចរណ៍វិញ។
ប្រមុខការទូតខ្មែរ បានបញ្ជាក់ប្រាប់ដល់ប្រមុខការទូតថៃថា ការជាប់ឆ្នោតរបស់ លោកស្រី យីងឡាក់ បានធ្វើឲ្យភ្ញៀវទេសចរណ៍ តាមច្រកប៉ោយប៉ែតកើនឡើងជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ន។
តាមលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងបរទេសថៃ យល់ព្រម ទៅនឹងការឲ្យមានបើកច្រកថ្មីនេះ ដោយឲ្យកម្ពុជាបញ្ជូនមន្ត្រីរបស់ខ្លួន ដើម្បីពិភាក្សាច្រកនេះឲ្យបានឆាប់។
តួលេខស្តីពីពាណិជ្ជកម្មរបស់ស្ថានទូតថៃប្រចាំកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ បានឲ្យដឹងថា នៅរយៈពេល១១ខែឆ្នាំ២០១១នេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានការកើនឡើងដល់ ១០,៤៣ភាគរយ គឺ ២.១៣៣,៤៥ លានដុល្លារ ក្នុងឆ្នាំ២០១០ ដល់ ២.៣៧៧,២៨ លានដុល្លារឆ្នាំ២០១១នេះ។ ក្នុងនោះការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសថៃ ថយចុះ ១៤,៥៣ភាគរយ គឺពី ១៧២,១៧លានដុល្លារក្នុងឆ្នាំ២០១០ មកនៅត្រឹម ១៤៧,១៥លានដុល្លារ ក្នុងឆ្នាំ២០១១ រីឯការនាំចូលមកពីប្រទេសថៃ មានការកើនឡើង ១៣,៧១ភាគរយ គឺពី ១.៩៦១,២៨លានដុល្លារ ដល់ ២.២៣០,១៣លានដុល្លារ។
កាលពីឆ្នាំ២០១០ ទំហំពាណិជ្ជកម្មរវាងប្រទេស ទាំងពីរជាង៥៤ភាគរយ ធៀបនឹងឆ្នាំ២០០៩ ដោយកើនឡើងពី ១.៦៥៨,៣០លានដុល្លារ នៅឆ្នាំ២០០៩ ដល់ ២.៥៥៦,៩៨ លានដុល្លារក្នុងឆ្នាំ២០១០៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,353.00 | 4,933.00 | |
1oz ABC Bullion Cast Bar | ||
4,448.00 | 4,048.00 | |
100g ABC Bullion Bar | ||
14,217.50 | 12,967.50 | |
1kg ABC Bullion Silver | ||
1,695.50 | 1,345.50 |
Powered by: Ngoc Thanh NTGold
- Online: 74
- Today: 2481
- Total: 4732258