វ៉ាស៊ីនតោនៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia ” ចុះផ្សាយនៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១២ ថា អត្រាអ្នកគ្មានការងារ ធ្វើនៅសហរដ្ឋអាមេរិក កើនឡើង ។
យោងតាមតួលេខថ្មីមួយ កាលពីសបា្ដហ៍មុនបានឱ្យដឹងថា អត្រាអ្នកគ្មានការងារធ្វើ នៅសហរដ្ឋ អាមេរិកកើនឡើង ។
ក្រសួងការងារសហរដ្ឋអាមេរិកបានឱ្យដឹងថា អត្រាអ្នកគ្មានការងារធ្វើកើនឡើង ដោយនៅចុងសបា្ដហ៍ មុនមាន មានចំនួន៣៩៩ពាន់នាក់ ដោយគិតចាប់ពីថ្ងៃទី៧ មករា ឆ្នាំ២០១២ កើនឡើង២៤ពាន់នាក់ ។
សរុបនៃអ្នកគ្មានការងារធ្វើនៅក្នុងសបា្ដហ៍ មានចំនួន៣៧៥ពាន់នាក់ ។ តួលេខទាំងនេះ បានបង្ហាញ ឱ្យ ដឹងថា មានសន្ទុះកើនឡើងជាងការគិតរបស់ក្រុមអ្នកសេដ្ឋកិច្ចទៅទៀត ។
ស្ថិតិនៃកំណើនអ្នកគ្មានការងារធ្វើនោះ គេឃើញមាននៅរដ្ឋមីជីហ្គែន និងវីស្កូស៊ីន ខណៈដែលនៅរដ្ឋធំៗថយចុះ តែនៅរដ្ឋកាលីហ្វ័រនីញ៉ា កើនឡើងបន្ដិច ។
ពលរដ្ឋអាមេរិកាំងប្រមាណ៤,១ លាននាក់សុទ្ធសឹងជាអ្នកគ្មានការងារធ្វើ ប៉ុន្ដែធៀបនឹងឆ្នាំមុនចំនួននេះបានថយចុះដែរ ដោយកាលណោះមានរហូតដល់៤,៨លាននាក់ឯណោះ ។

| TIME | |||||
|---|---|---|---|---|---|
| Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
| Prices By NTGOLD | ||
|---|---|---|
| We Sell | We Buy | |
| 37.5g ABC Luong Bar | ||
| 8,335.40 | 7,636.40 | |
| 1oz ABC Bullion Cast Bar | ||
| 6,978.70 | 6,279.70 | |
| 100g ABC Bullion Bar | ||
| 22,204.20 | 20,204.20 | |
| 1kg ABC Bullion Silver | ||
| 3,489.20 | 2,840.20 | |
Powered by: Ngoc Thanh NTGold
- Online: 195
- Today: 7437
- Total: 6586165












