ប៉ារីសៈ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១២ ថា បារាំងបានសម្តែងក្តីរំពឹង និងសន្យាធ្វើកំណែទម្រង់នានា ដើម្បីបញ្ចៀសវិបត្ដិកើតឡើងក្នុងប្រទេស ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា លោក នីកូឡាស់ សាក់កូហ្ស៊ី (Nicolas Sarkozy) ប្រធានាធិបតីបារាំង បាន ថ្លែងជាសាធារណៈកាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ថា រដ្ឋាភិបាលបារាំងសន្យាអនុវត្ដ លើការកែទម្រង់នានា ពិសេសអត្រាការប្រាក់ ពាក់ព័ន្ធនឹងផ្នែកឥណទាន ដោយធ្វើបែបនេះ ដើម្បីបញ្ចៀសវិបត្ដិផ្សេងៗកើតឡើង ។
លោកប្រធានាធិបតីបារាំងបានថ្លែងនៅក្រុងអំប័ស (Amboise) ដកស្រង់សម្ដី ដោយទីភ្នាក់ងារព័ត៌មានបារាំងដ៏លី្ប AFP ដែលមានខ្លឹមសារថា “ចំពោះបញ្ហាវិបត្ដិ យើងនឹងប្រមូលព័ត៌មានជុំវិញរឿងទាំងអស់នេះ និងធ្វើការកែទម្រង់នានា នៅក្នុងប្រទេសរបស់យើង” ។
លោក សាក់កូហ្ស៊ី ក៏បានថ្លែងឱ្យដឹងផងដែរកាលពីថ្ងៃពុធ ខណៈរូបលោកចូលរួមក្នុង «កិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាសង្គម» ជាមួយសហព័ន្ធក្នុងគោលបំណង ដើម្បីបង្កើត ឱកាសការងារដល់ពួកគេ និងព្យាយាមបញ្ចុះអត្រាអ្នកគ្មានការងារធ្វើក្នុងប្រទេស ខណៈដែលតួលេខក្នុងឆ្នាំ២០១១ មានរហូតដល់ ៩,៨ភាគរយ និងការរំពឹងអាច កើនដល់ ១០ភាគរយក្នុងឆ្នាំ២០១២ ។ នេះជាបញ្ហាដែលរដ្ឋាភិបាលត្រូវធ្វើការ ដោះស្រាយជាបន្ទាន់ ។
ផ្អែកតាមរបាយការណ៍ លោកប្រធានាធិបតីបានថ្លែងថា លោកនឹងគូសបញ្ជាក់ អំពីបញ្ហាទាំងនេះដល់ប្រជាជាតិ របស់លោកនៅចុងខែនេះ និងបកស្រាយអំពីបញ្ហានេះ ដល់ពួកគេឱ្យយល់ច្បាស់ផងដែរ “ការសម្រេចចិត្ដលើការ ដោះស្រាយបញ្ហាទាំងនេះ វាមានសារៈសំខាន់ណាស់ ដែលយើងត្រូវតែធ្វើ ដោយមិនត្រូវបាន ពន្យារពេលនោះទេ” ។
គួររំលឹកថា កាលពីសបា្ដហ៍មានប្រជាជាតិបារាំងជាច្រើនបានស្រែក និងប្រមូលគ្នាតវ៉ា ដល់រដ្ឋាភិបាលបារាំង ដោយទាមទារឱ្យធ្វើការកែទម្រង់ការនានា ដែលអាចជា មធ្យោបាយដ៏ប្រសើរ ក្នុងការបញ្ចៀសវិបត្ដិ និងពួកគេមិនចង់ដូចប្រទេសក្រិកឡើយ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 420
- Today: 3287
- Total: 4644561