សៀងហៃ៖ ប្រទេសចិន បានរិះគន់សហរដ្ឋអាមេរិក ដែលបានបង្គាប់ឲ្យមានការដាក់ទណ្ឌកម្ម ទាំងឡាយមិនឲ្យក្រុមផលិតប្រេងក្នុងស្រុកចិន ធ្វើការនាំចេញផលិតផលប្រេងឆៅទៅកាន់ ប្រទេសអ៊ីរ៉ង់ ហើយថា ការធ្វើរបស់អាមេរិកនេះ មិនមានហេតុផលទាល់តែសោះ។
តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ ថា កាលពីព្រហស្បតិ៍ សប្តាហ៍នេះ រដ្ឋបាលក្រុងវ៉ាស៊ីនតោន បានសម្រេចដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុន ហ្សូហៃ ហ្សេនរុង របស់ប្រទេសចិន ដោយហាមក្រុមហ៊ុននេះមិនឲ្យធ្វើការ ទំនាក់ទំនងរកស៊ី ជាមួយអាមេរិកទៀតនោះទេ ព្រោះតែអាមេរិកបានរកឃើញថា ក្រុមហ៊ុននេះ បានធ្វើជាឈ្មួញកណ្កាល ក្នុងការផ្តល់នូវទឹកប្រាក់ជាង ៥០០លានដុល្លារគិតជាថ្លៃប្រេង ទៅឲ្យ ប្រទេសអ៊ីរ៉ង់ ចាប់ពីខែកក្កដា ឆ្នាំ២០១០ ដល់ ខែមករា ឆ្នាំ២០១១។
អ្នកនាំក្រសួងការបរទេសចិនបានលើកឡើងថា រដ្ឋាភិបាលចិន និង ក្រុមហ៊ុនក្នុងស្រុកទាំងឡាយ សូមសម្តែងការមិនចិត្ត នឹងការសម្រេចរបស់អាមេរិកនេះ ហើយបើការដាក់ទណ្ឌកម្ម នេះត្រឹមត្រូវមែននោះ វាគួរតែត្រូវបានធ្វើទៅលើក្រុមហ៊ុនសិង្ហបូរី និងសហភាពអារ៉ាប់រួម មិន មែនតែចំពោះក្រុមហ៊ុនចិននោះទេ។ ជាងនេះទៅទៀតប្រទេសចិនបានអះអាងថា ទំនាក់ទំនង រវាងចិន និង អ៊ីរ៉ង់ បានប្រព្រឹត្តទៅដូចជាប្រទេសដទៃទៀតដូច្នោះឯង៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 417
- Today: 3262
- Total: 4644536